យោធភូមិភាគ​ពិសេស​បង្ហាញ​ភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ជាតិ

227

កីឡា​ប៉េតង់៖ ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ដែល​ទទួល​បាន​ឧបត្ថម្ភ​ពី​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​បញ្ចប់​ការប្រកួត​ហើយ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃ​ទី​០៣០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ស្រប​ពេល​ក្លឹប​យោធភូមិភាគ​ពិសេសបាន​បង្ហាញ​ភាព​ខ្លាំង ​ដោយ​ដណ្ដើម​បាន​មេដាយ​មាស ២​គ្រឿងក្នុងចំណោម ៣​វិញ្ញាសា។

សម្រាប់​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​បាន​រៀប​ចំ​ត្រឹម ៣​វិញ្ញាសា​ប៉ុណ្ណោះដោយ​សុទ្ធ​តែ​ជា​វិញ្ញាសា​ក្រុម រួមមាន​វិញ្ញាសា ៣៣​នាក់​បុរស​ក្របខ័ណ្ឌ​ក​១ មាន ៨​ក្រុម​ចូលរួម​, វិញ្ញាសា ៣៣​នាក់​បុរស​ក្របខ័ណ្ឌ​ក​២ មាន ២៤​ក្រុម​ចូលរួម និង​វិញ្ញាសា ៣៣​នាក់​ផ្នែក​នារី​មាន ១២​ក្រុម​ចូលរួម ស្រប​ពេល​លទ្ធផល​ក្រុម​យោធភូមិភាគ​ពិសេស ដណ្ដើម​បាន​មេដាយ​មាស២ លើ​វិញ្ញាសា ៣៣​នាក់​បុរស​ក្របខ័ណ្ឌ​ក​១ និង​វិញ្ញាសា​នារី ៣៣​នាក់។​ ចំពោះ​លទ្ធផល​ប្រកួត​រួមមាន​ វិញ្ញាសា ៣៣​នាក់​បុរស​ក្របខ័ណ្ឌ​ក​១ លេខ​១ បាន​ទៅ​ក្លឹប​យោធភូមិភាគ​ពិសេស ក្រោយ​យកឈ្នះ​សមាគម​ក្រសួងការពារជាតិ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ១៣២​ពិន្ទុ និង​លេខ​៣ បាន​ទៅ​ក្លឹប​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​។ វិញ្ញាសា ៣៣​នាក់​បុរស​ក្របខ័ណ្ឌ​ក​២ លេខ​១ បាន​ទៅ​សមាគម​ក្រសួងមហាផ្ទៃ លេខ​២ បាន​ទៅ​ក្លឹប​នាគរាជ និង​លេខ​៣ បាន​ទៅ​ក្លឹប​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​វិញ្ញាសា​នារី ៣៣​នាក់ លេខ​១ គឺ​ក្លឹប​យោធភូមិភាគ​ពិសេស ក្រោយ​យកឈ្នះ​ក្រុម​ក្រសួងមហាផ្ទៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ១៣៨​ពិន្ទុ និង​លេខ​៣ បាន​ទៅ​ក្លឹប​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។​

ក្រោយ​ចប់​ការប្រកួត​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា ដែល​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត បាន​ធ្វើ​ការ​វាយតម្លៃ និង​កោតសរសើរ ចំពោះ​ការរៀបចំ​របស់​សហព័ន្ធ និង​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ល្អ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិកន្លងមក ហើយ​លោក​សង្ឃឹមថា សហព័ន្ធ​នឹង​បន្ដ​អនុវត្តន៍​ការងារ​ល្អ​បែបនេះ​បន្ដ​ទៀត ដើម្បី​លើកកម្ពស់ និង​ជំរុញ​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់​តែ​ច្រើន ពិសេស​គឺ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ក៏ដូចជា​ការប្រកួត​ថ្នាក់​តំបន់ ទ្វីប និង​ជើងឯក​ពិភពលោក​ផ្សេងៗ​ទៀត៕

អត្ថបទ៖ លី ឈុន​ឡា