ក្រោយ​ឈ្នះ​ពាន​ UK Championship, កីឡាករ Ronnie O’Sullivan ដក​ខ្លួន​ពី​ Scottish Open

206

ស្នូកឃ័រ៖ កំពូល​កីឡាករ​ស្នូកឃ័រ​អង់គ្លេស Ronnie O’Sullivan បាន​សំរេច​ចិត្ត​មិន​ចូល​ប្រកួត​ពាន​រង្វាន់ Scottish Open ជា​ការ​សំរេច​ចិត្ត​មិន​ដល់ 24ម៉ោង​ក្រោយ​ឈ្នះ​ពាន UK Championship​

​​Ronnie O’Sullivan បាន​យកឈ្នះ Joe Allen 10-6 ហ្វ្រេ​មកាលពី​ថ្ងៃអាទិត្យ​ដើម្បី​លើក​ពាន UK Championship​។ នេះ​ជា​ការ​ការពារ​តំណែង​ជើងឯក​បាន​សំរេច​ សំរាប់​កីឡាករ​អង់គ្លេស​រូប​នេះ និង​ជា​ពាន​ធំ​ទី 19​។ ពាន​ធំ​មានន័យថា ជា​ពានជើងឯក​ពិភពលោក UK Championship និង Masters​។​ ​កីឡា​ករ​វែល Daniel Wells តាម​កាលវិភាគ​ត្រូវ​ជួប​ជាមួយ O’Sullivan ជុំ​ដំបូង​ថ្ងៃ​អង្គារ​នេះ​ពាន Scottish Open តែ​ការ​ដក​ខ្លួន​របស់ O’Sullivan នេះ​ធ្វើឲ្យ Daniel Wells រំកិល​ឡើង​ជុំ​ទី​ពីរ​ដោយ​ស្វ័យប្រវត្តិ​។

​​រំលឹក​ថា​ ជើងឯក​ពិភពលោក 5សម័យ Ronnie O’Sullivan ដែល​មិនបាន​ចូល​រួម​ពាន UK Championship កាលពី​ឆ្នាំ 2015 គិត​មកដល់ពេលនេះ​លើក​ពាន​បី​លើក​រាប់​ពី​ឆ្នាំ 2014​។​ ​ពាន​ធំ 19លើក​ក្នុង​អាជីព​បាន​ធ្វើ​អោយ Ronnie O’Sullivan បំបែក​កំណត់ត្រា​របស់ Stephen Hendry ហើយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ