ចិន​៖ ​កាណាដា​នឹង​ប្រឈម​ការ​លំ​បាក​ បើ​សិន​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ការ​ឃុំខ្លួន​លោក​ស្រី ម៉េង មិន​បាន​ត្រឹម​ត្រូវ​

514

ចិន៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​កាណាដា​នឹង​ប្រឈម​ការ​លំបាក​ធ្ងន់ធ្ងរ បើ​សិន​មិនបាន​ដោះស្រាយ​បញ្ហា​ការ​ឃុំខ្លួន​ របស់​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei Technologies Co., Ltd ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។​

ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃមួយ ​លោក លូ​ កាង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា ចិន​ទាមទារ​ការ​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់ ​អំពី​ការ​ឃុំខ្លួន​របស់​លោក​ស្រី ម៉េង វ៉ាន់​ចូ​វ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawai ដោយ​ក្រុម​អាជ្ញាធរ​កាណាដា ​ទៅតាម​សំណើ​របស់​អាជ្ញា​ធរអាមេរិក​។​ លោក លូ បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ភាគី​កាណាដា​បរាជ័យ ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ ប្រទេស​នេះ​នឹង​ប្រឈម​ការ​លំបាក​ធ្ងន់ធ្ងរ។ ​ហើយ​លោក​អាច​ត្រឹមតែ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា​ ការ​លំបាក​ទាំងនោះ​នឹង​ចូល​ទៅ​កាន់​ប្រទេស​កាណាដា​ទាំងមូល​។​

ប្រទេស​ចិន​បាន​ទាម​ទារ​ឲ្យ​កាណាដា ​និង​សហរដ្ឋអាមេរិក​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ភ្លាមៗ ពី​មូល​ហេតុ​ឃុំខ្លួន​លោក​ស្រី ម៉េង។ លោក ​លូ ​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា​ សន្ធិសញ្ញា​មិត្តភាព​រវាង​ចិន ​និង​កាណាដា​នឹង​ដោះ​ស្រាយ​​បញ្ហា​នេះ៕

អត្ថបទ៖ សុខ​មាន