ចិន​ហាម​ប្រាម​មិន​ឲ្យ​ចរាចរណ៍​ទូរស័ព្ទ iPhone ​ស្ទើរ​គ្រប់​ម៉ូដែល​នៅ​លើ​ទឹកដី​របស់​ខ្លួន

823

ចិន៖ តុលាការ​ចិន​បាន​ហាមប្រាម​មិន​ឲ្យ​មានការ​លក់ដូរ និង​នាំចូល​ម៉ូ​ដែល​ទូរស័ព្ទ​ប្រភេទ iPhone ​ស្ទើរ​គ្រប់​ប្រភេទនៅ​ក្នុង​ការសម្រេចចិត្ត​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ ស្រប​ពេល​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​ ពិសេស​ក្រោយ​ការ​ចាប់ខ្លួន​ប្រធាន ​ការិយាល័យ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ័ន​ចូ​វ​។

​​យោង​តាម​សម្ដី​របស់​លោក ​ដា​នៀល អ៊ី​វ៉េ​ស គឺជា​អ្នកវិភាគ​នៅ​ក្រុមហ៊ុន ​Wedbush Securities បាន​ឲ្យ​ដឹង​ថា បំរាម​នេះ​មិន​សំដៅ​លើ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​ iPhone XS, iPhone XS Plus ឬ ​iPhone XR នោះ​ទេ ដែល​បច្ចុប្បន្ន​មិន​ទាន់​មាន​ការចែក​ចាយ​នៅឡើយ​ទេ ពេល​ដែល​ក្រុមហ៊ុន Qualcomm បាន​ដាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួន​។ ទូរស័ព្ទ​ដែល​គ្រប​ដណ្ដប់​ដោយ​បំរាម​មួយ​នេះ ស្មើនឹង​១០​% ​ក្នុង​ចំណោម​ ១៥​% ​នៃ​ការ​ចរាចរណ៍​លក់​ទូរស័ព្ទ ​iPhone​ នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ចិន​។​ តុលាការ​បាន​ផ្ដល់​ជូន​នូវ​សេចក្ដី​បង្គាប់​បឋម​ចំនួន​២ តាម​សំណើ​របស់​ក្រុមហ៊ុន ​Qualcomm ដែល​ជា​ក្រុមហ៊ុន​មីក្រូ​ឈី​ប​របស់​អាមេរិក​។ ក្រុមហ៊ុន​ Qualcomm បាន​អះ​អាង​ថា Apple​ បាន​បំពាន​លើ​លើ​ប័ណ្ណ​ប៉ាតង់​ចំនួន​២ ​របស់​ខ្លួន​លើ​ទូរស័ព្ទ​ the iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង​ iPhone X

​​យោង​តាម​ការ​អះ​អាង​រ​បស់​ក្រុមហ៊ុន Qualcomm បាន​ឲ្យ​ដឹង​ថា ប័ណ្ណ​ប៉ាតង់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​កែកុន និង​ប្ដូរ​ទំហំ​រូបថត​ឡើងវិញ​លើ​ទូរស័ព្ទ ហើយ​នឹង​គ្រប់គ្រង​កម្មវិធីដោយ​ប្រើប្រាស់​អេក្រង់ Touchscreen​។​ ​ការសម្រេច​បែបនេះត្រូវ​បាន​ប្រកាស​ ឲ្យ​ដឹង​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​វា​បាន​ចូល​ជា​សុពលភាព​តាំង​ពី​សប្ដាហ៍​មុន​មក​ម្ល៉េះ។​ ទោះបីជា​យ៉ាងណាក៏ដោយក្រុមហ៊ុន Apple​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ទូរស័ព្ទ iPhone ​គ្រប់​ម៉ូ​ដែល​ទាំងអស់នៅ​ចរាចរណ៍​ធម្មតា​ទេ​នៅ​ប្រទេស​ចិន​៕

អត្ថបទ៖ សារ៉ាត់