ជ័យលាភី​ប្រណាំង​រថយន្ត Rally ជើងឯក​ ៩​សម័យ Sebastian Loeb​ ចុះ​កុងត្រា​ជាមួយ​ក្រុម Hyundai

98

ប្រណាំង​រថយន្ត៖ ​បើ​តាម​សេចក្ដីរាយការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ម្ចាស់​ជ័យ​លាភី​ជើងឯក World Rally Championship ៩​សម័យ Sebastian Loeb ​បាន​ចុះហត្ថលេខា​ហើយ ​ក្នុង​ការ​ប្រណាំង​ឲ្យ​ក្រុម​ផលិត Hyundia​ ចំនួន ៦​ជុំ​នា​រដូវ​កាល​ឆ្នាំ២០១៩ ខាងមុខនេះ​។

​​ក្រោយពី​មាន​កីឡាករ ៣​រូប​បើក​ឲ្យ​ក្រុម Citroen នៅ​ឆ្នាំនេះ បុរស​សញ្ជាតិ​បារាំង Sebastian Loeb​ បាន​ចុះហត្ថលេខា ២​ឆ្នាំ​ជាមួយ​ក្រុម​ថ្មី ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​ធ្វើ​ការប្រកួតប្រជែង ​ជាមួយ​ដៃ​គូរ​ធ្លាប់រួមសុខ​រួម​ទុក្ខ​ដ៏​យូរអង្វែង Daniel Elena។​ ​គួរ​បញ្ជាក់​សម្រាប់​បុរស​វ័យ ៤៤ឆ្នាំ​រូប​នេះ​នឹង​ចូលខ្លួន​ប្រកួត​ឲ្យ​ក្រុម​ផលិត Hyundia​ នៅ​ពេល​បើក​រដូវ​កាល​នៅ Monte Carlo Rally ដែល​នឹង​ចាប់ផ្ដើម​នៅ​ខែ​មករា​ខាងមុខនេះ​។ ​ដោយឡែក​ឯ​ការប្រកួត​ដែល​បញ្ចប់​ទៅ​កាល​ខែ​មុខ​នោះ​គឺ Sebastian Loeb ​ជា​អ្នក​គ្រង​ជើងឯក​ប្រណាំង​រថយន្ត Rally ពិភពលោក ២០១៨ ក្រោយ​ឈ្នះ​ពិន្ទុ២១៩ ដាច់​អ្នក​លេខ២ Thierry Neuville ​សញ្ជាតិ​បែលហ្ស៊ិក​នៃ​ក្រុម​ប្រណាំង Hyundia​ ផង​ដែរ​៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ