សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​សមាជិកសភា​ ដែល​ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​រាជរដ្ឋាភិបាល​ត្រៀម​លាលែង​ពី​ដំណែង

450

ភ្នំពេញ ៖ ​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អាណតិ្ត​ទី​៦​ ស្នើ​ឲ្យ​សមាជិកសភា ​ដែល​ត្រូវ​ទៅ​បម្រី​ការងារ​នៅក្នុង​រាជរដ្ឋាភិបាល​ត្រៀម​លាលែង​ពី​ដំណែង​ លើកលែងតែ​ថ្នាក់​​នាយករដ្ឋមន្ត្រី​ និង​ឧបនាយករដ្ឋមន្ត្រី​។

ក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​នៅ​ថ្ងៃទី​ ០៦​ ខែកញ្ញា​នេះ ​សម្តេច​តេ​ជោ​ ហ៊ុនសែន​ ដែល​ទើបបាន​សភា​ផ្តល់​សេច​ក្តីទុកចិត្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ អាណត្តិ​ទី​៦​នេះ ​បាន​មានប្រសាសន៍ថា​ បន្ទាប់ពី​សម្តេច​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ហើយ​នោះ ​មន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ក៏​នឹងត្រូវ​រៀបចំ​សម្រាប់​អាណត្តិ​ថ្មី​ដូចនេះ​ ប្រសិនបើ​សមាជិក​រដ្ឋសភា​ណា​ដែល​មាន​ឈ្មោះ​នៅ​បម្រើការ​នៅ​ក្នុង​រាជរដ្ឋាភិបាល​ថ្មី ​ត្រូវ​លាលែង​ពី​សមាជិក​រដ្ឋសភា ​ដើម្បី​ទុក​ឱកាស​ដល់​អ្នក​ផ្សេងទៀត​មក​ធ្វើជា​សមាជិក​រដ្ឋសភា​ជំនួស​។

យោង​តាម​បញ្ជី​ឈ្មោះ​ឧបនាយករដ្ឋមន្ត្រី​ ដែល​សភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ​គឺ​នៅក្នុង​រាជរដ្ឋាភិបាល នីតិកាល​ទី​៦​នេះ​ មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន ១០ រូប ក្នុងនោះ​មាន ​សម្ដេច​ក្រឡាហោម ស ខេង​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឯកឧត្តម ហោ ណាំហុង ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ឯកឧត្តម​កិ​តិ្ត​និ​កោសល​បណ្ឌិត ប៊ិន ឈិន ​ឯកឧត្តម យឹម ឆៃលី ឯកឧត្តម កែ គឹមយ៉ាន​ ឯកឧត្តម ប្រាក់ សុខុន ​ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ​និង​ឯកឧត្តម ​ជា សុផារ៉ា​៕