បេសកជន​​ពិសេស​​ UN ជួប​ពិភាក្សា​​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី, អ៊ីរ៉ង់ ​ទួរគី​ស្តី​ពី​​គណៈកម្មាធិការ​រដ្ឋ​ធម្មនុញ្ញ​​ប្រទេស​ស៊ីរី​

126

ស៊ីរី៖ បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ លោក ស្តាហ្វានឌឺ មីស្ទូរ៉ា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​ បន្ទាប់​ពី​កិច្ច​ពិភាក្សា​​ជាមួយ​រុស្ស៊ី, អ៊ីរ៉ង់ និង​ទួរគី​ថា ​មាន​ចម្ងាយ​​មួយ​ម៉ាយ​បន្ថែម​ទៀត​​ ដើម្បី​ឆ្ពោះ​​ទៅ​មុខ​​នៅ​ក្នុង​​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដ៏​វែង​ឆ្ងាយ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​មួយ ​ដែល​អាច​ទុក​ចិត្ត​​បាន​​មាន​តុល្យភាព និង​សមាសភាព​​រួម​​សម្រាប់​​ដោះ​ស្រាយ​​ប្រទេស​ស៊ីរី។

លោក ឌឺមីស្ទូរ៉ា ដែល​ថ្លែង​​នៅ​ក្នុង​សន្និសីទ​​សារព័ត៌មាន​​មួយ ​នៅ​​ក្នុង​ទីក្រុង​ហ្សឺណែវ​បាន​និយាយ​ថា លោក​នឹង​​រាយការណ៍​​ទៅ​កាន់​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញ៉ូ ហ្គូតេរ៉េ នៅ​ថ្ងៃ​ពុធ​នេះ​ និង​រាយ​ការណ៍​​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ នៅ​ថ្ងៃ​ព្រហស្បតិ៍​​ស្អែក​នេះ និង​រំពឹង​ថា អ្នក​ស្នង​តំណាង​បន្ទាប់​ពី​លោក គឺ​លោក ហ្គេប៉េឌឺសេន ត្រូវ​អនុវត្តន៍​ទៅ​លើ​ការ​ងារ​របស់​លោក​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​មករា​ឆ្នាំ​ក្រោយ​នេះ​តទៅ​។ ​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី, អ៊ីរ៉ង់ និង​ទួរគី បាន​និយាយ​កាល​ពី​​ព្រឹក​ថ្ងៃ​អង្គារ​ថា គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​​ស៊ីរី​ថ្មី​មួយ​ គួរ​តែ​ត្រូវ​កោះ​ប្រជុំ​​នៅ​ដើម​ឆ្នាំ​ក្រោយ ​​ចាប់​ផ្ដើម​ដំណើរ​ការ​សន្តិភាព​នយោបាយ​​ ដែល​អាច​សម្រេច​បាន​។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម ​ត្រូវ​បាន​អាន​ដោយ​រដ្ឋមន្ត្រីការបរទេស​ លោក សឺហ្គេឡារ៉ូស បន្ទាប់​ពី​អ្នក​ទាំង​៣ បាន​ជួប​​លោក ឌឺមីស្ទូរ៉ា ពួក​លោក​បាន​និយាយ​ថា ការងារ​​របស់​គណៈកម្មាធិការ​ថ្មី​នេះ គួរ​ត្រូវ​បាន​គ្រប់​គ្រង​​មនសិការ​នៃ​ការ​សម្របសម្រួល​ និង​ការ​ចូល​រួម​ដោយ​ស្ថាបនា៕

អត្ថបទ៖ រិទ្ធី