កុមារ​កំព្រា​ចំនួន​១៧៦​នាក់ ​ក្នុង​ខេត្ត​ព្រៃវែង​ទទួលបាន​ការ​ឧបត្ថម្ភ​គាំទ្រ និង​ផ្ដល់​ភាព​កក់ក្ដៅ​ពី ឯកឧត្ដម ស សុខា

173

ភ្នំពេញ៖ កុមារ​កំព្រា​ចំនួន ១៧៦​នាក់ មកពី​មណ្ឌល​ចំនួន​៣ ក្នុង ខេត្តព្រៃវែង បានទទួល​ការ​ឧបត្ថម្ភ​គាំទ្រ និង​ផ្ដល់​ភាព​កក់ក្ដៅ​ពី ឯកឧត្ដម ស សុខា តាមរយៈ​ដំណើរ​កម្សាន្ត​ទៅកាន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ​។​

ក្រុមការងារ ឯកឧត្តម ស សុខា ដឹកនាំ​ដោយ លោកជំទាវ កែ សួន​សុ​ភី បាន​ដឹកនាំ​ក្មួយៗ​កុមារកំព្រា​ចំនួន ១៧៦​នាក់​មកពី​មណ្ឌល​ចំនួន​៣ ក្នុង​ខេត្តព្រៃវែង ទៅ​ទស្សនា​កម្សាន្ត នៅ​ឆ្នេរ​ព្រៃត្រែង ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ដំណើរ​កម្សាន្ត​នោះ​ផងដែរ​មាន​រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​។​

លោកជំទាវ កែ សួន​សុ​ភី បាន​លើក​ឡើងថា កុមារកំព្រា​ទាំងបី​មណ្ឌល​ក៏​ដូចជា​កុមារកំព្រា​នៅ​ទូទាំងប្រទេស​គឺ ជា​កម្លាំង​ស្នូល​នៃ​យុវជន និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​នា​ថ្ងៃ​អា​នាគ​ត​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ភាព​រីកចម្រើន​ផងដែរ ដូច្នេះ​ទើប​មានការ​រៀបចំ​ដំណើរ​កម្សាន្ត​នេះ ក្នុង​គោលបំណង​ចង់ឱ្យ​ក្មួយៗ​បាន​សប្បាយរីករាយ រំសាយ​អារម្មណ៍ ក្រោយ​សម្រាក់​ពី​ការសិក្សា និង​ដើម្បីឱ្យ​កុមារៗ​បាន​ស្គា​ល់ពី​តំបន់​ទេសចរណ៍ និង​កន្លែង​កំសាន្ត​នានា ក្នុង​ខេត្ត​នៃ​ទិស​នារ​តី ពិសេស​ឱ្យ​កុមារ​ទាំងអស់​អាចមាន​ក្ដីសង្ឃឹម​មានឱកាស​បាន​សិក្សា​រៀនសូត្រ ពី​គ្រប់​មជ្ឈដ្ឋាន និង​ក្ដី​ស្រ​លញ់ ហើយ​ដំណើរ​កម្សាន្ត​បែបនេះ​នឹង​បន្ត​ដឹកនាំ​ធ្វើ​នៅ​ឆ្នាំក្រោយៗ​បន្តទៀត​។​

លោកស្រី មុំ លី​ណា តំណាងឱ្យ​ប្រធាន​មណ្ឌលកុមារ​កំព្រារ ភូមិ​នៃ​ក្ដីសង្ឃឹម បានឱ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោកស្រី​ផ្ទាល់ និង​ក្មួយៗ​កុមារកំព្រា​ទាំងអស់​មកពី​៣​មណ្ឌល​មានដំណើរ​កម្សាន្ត​បែបនេះ​។ លោកស្រី​បាន​បន្តថា ជានិច្ចកាល ឯកឧត្តម ស សុខា និង​លោកជំទាវ​តែង​យកចិត្តទុកដាក់​ផ្ដល់ឱកាស​បង្កើតឱ្យមាន​កម្មវិធី​ជាច្រើន​សម្រាប់​កុមារ និង​យុវជន​៕​