លោក ពូ​ទីន​៖ គ្មាន​អ្វី​អាច​បញ្ឈប់​រដ្ឋ​ថ្មី​ពី​ការ​ចូល​រួម​កតិកា​សញ្ញា​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក ​និង​រុស្ស៊ី​នោះ​ឡើយ

359

រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​ថា ​គ្មាន​អ្វី​អាច​បញ្ឈប់​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក ​ពី​ការចូលរួម​កិច្ចប្រជុំ​ជាមួយ​បណ្ដា​ប្រទេស​ដ៏​ទៃ​ទៀត​ ដើម្បី​ពិភាក្សា​លើ​លទ្ធភាព​របស់​ពួកគេ​ ក្នុង​ការ​ចូលរួម​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​ជា​ប្រវត្តិសាស្ត្រ ​ដែល​ប្រឈម​នឹង​ការ​ដោះ​ស្រាយ​នោះ​ឡើយ​។

គួរ​ឲ្យ​ដឹង​ថា​ សហរដ្ឋអាមេរិកទុក​ឱសានវាទ​ដល់​រុស្ស៊ី​រយៈពេល​ ៦០​ថ្ងៃកាលពី​ដើមខែ​នេះដើម្បី​ឲ្យ​ពួកគេ​បង្ហាញ​ភាព​ស្អាតស្អំ​ នូវ​អ្វី​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ចោទ​ប្រកាន់​ថា ​បាន​បំពាន​លើ​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​កម្រិត​មធ្យម ​រ​វាង​ទីក្រុង​មូស្គូ​ និង​ទីក្រុង​វ៉ា​ស៊ីនតោន​។​ កតិកាសញ្ញា​មួយ​នេះ​តម្រូវ​ឲ្យ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់​សហ​រដ្ឋ​អាមេរិក និង​រុស្ស៊ី​លែង​មាននៅ​មាត់ទ្វារ​អឺរ៉ុប​។ ទីក្រុង​វ៉ា​ស៊ី​នតោន​បាន​គំរាម​ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​មួយ​នេះ​ ដរាបណា​តែ​រុស្ស៊ី​វិលត្រឡប់​មក​រក​អ្វី​ដែល​ពួកគេ​ចាត់ទុកថា​ បាន​អនុវត្តន៍​យ៉ាង​ត្រឹមត្រូវ និង​ពេញលេញ​ហើយ​នោះ​។

ទោះបីជា​យ៉ាងណាក៏ដោយ​ទីក្រុង​មូស្គូ បាន​ធ្វើ​ការ​ច្រានចោល​ទាំងស្រុង​ថា​ ខ្លួន​មិនបាន​បំពាន​លើ​សន្ធិសញ្ញា​នោះ​ឡើយ ផ្ទុយទៅវិញ​សហរដ្ឋអាមេរិក​ខ្លួនឯង​ទេ​ដែល​បាន​បំពាន​នោះ​។​ លោក ពូ​ទីន បាន​និយាយ​ថា​ រុស្ស៊ី​ងាយស្រួល​នឹង​ផលិត ​និង​ដាក់​ពង្រាយ​មី​ស៊ី​រយៈ​ចម្ងាយ​មធ្យម​ ដែល​មាន​មូលដ្ឋាន​លើ​ដី​គោក ​បើសិនជា​សហរដ្ឋអាមេរិក​ធ្វើតាម​ការ​គំរាម​របស់​ពួកគេ​ ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​មួយ​នេះ​៕

អត្ថបទ៖ សារ៉ាត់