ក្រុម​ហ៊ុនកូកា​កូឡា​បង្ហាញ​ព្រឹត្តិការណ៍ ពិព័រណ៍​អាហារ​ Coke Food Fest BBQ ​នៅ​កម្ពុជា

74

ភ្នំពេញ ៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា មានក្តីសោមនស្សរីករាយ​ក្នុងការនាំយក​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ដំបូង​គេ​បំផុត​ Coke Food Fest BBQ មកកាន់កម្ពុជា ​ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២-ថ្ងៃ២៣ខែធ្នូ ឆ្នាំ២០១៨នេះ ចាប់​ពីម៉ោង ១៥ រសៀល​រហូតដល់ម៉ោង ២១យប់ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដោយរំពឹងថា នឹង​នាំ​មកជូននូវក្តីសាទររីករាយ ព្រមជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យចងចាំ នាឱកាសស្វាគមន៍ឆ្នាំថ្មីខាងមុខនេះ។

Coke Food Fest BBQ ជាពិព័រណ៍ម្ហូបអាហារដ៏ធំបំផុតដំបូងគេមិនធ្លាប់មានពីមុនមក ដែលមាន​ស្តង់ម្ហូប​អាហារជាង ២០ ទីតាំង សុទ្ធតែមកពីភោជនីយដ្ឋាន BBQ ដែលមានកិត្តិនាមល្បីៗបំផុតនៅក្នុងរាជធានីភ្នំពេញ អមដោយការប្រគុំតន្ត្រីបែប Original Khmer ពីសិល្បករល្បីៗជាច្រើនរូប។

ភោជនីយដ្ឋាន BBQ ល្បីៗទាំងនេះ រួមមាន ពិភពសាច់អាំង១៦៨ Mastergrill ភូមិសាច់អាំង 168 Café Dei Korean BBQ សុជាតា 2 D’s BBQ និងភោជនីយដ្ឋានដែលមានការទទួលស្គាល់ជាច្រើនទៀត។ ស្តង់ម្ហូបអាហារនីមួយៗ នឹងនាំមកនូវមុខម្ហូប ពិសេសប្រចាំហាងរបស់ពួកគេរៀងៗខ្លួន ដោយមាន​ទាំងអាហារ​សមុទ្រ និងរសជាតិទឹកជ្រលក់ឈ្ងុយឆ្ងាញ់ខុសៗគ្នា។

ក្នុងព្រឹត្តិការណ៍នេះ ពិធីការនីដ៏ល្បីល្បាញគឺ កញ្ញា ហ៊ិន ចន្ទនីរ័ត្ន នឹងញ៉ាំងអ្នកទាំងអស់គ្នាទៅភ្លក្សរសជាតិ BBQ ដែលអ្នកចូលចិត្ត។ លោក នេន ទុំ ក្រុម Small World Small Band លោក សាយ ក៏មានវត្តមាននៅ​ទីនេះផងដែរ ដើម្បីច្រៀងសំដែងនូវបទចម្រៀង​ក្នុងអាល់ប៊ុម​ដ៏ពេញនិយមរបស់ពួកគាត់។ រីករាយជាមួយអាហារពេលល្ងាចដ៏ឥតខ្ចោះ BBQ ដ៏មានឱជារស ជាមួយទឹកភេសជ្ជៈ​​កូកា-កូឡា​ត្រជាក់ៗ អមដោយការប្រគុំភ្លេងតន្ត្រី។

cokefoodfestkh ក៏មានផ្តល់ជូននូវសកម្មភាពដ៏រំភើបរីករាយជាច្រើនដូចជា ការប្រកួតញុំាលឿនបំផុត ស្តង់​សម្រាប់​ថតរូបកូកា-កូឡា ការគូរគំនូរលើផ្ទៃមុខដោយវិចិត្រករល្បីៗ ជាដើម។ ក្នុងឱកាសនេះផងដែរ Coke Happiness Machine របស់យើង ក៏រង់ចាំអ្នក​ទាំងអស់គ្នា លេងល្បែងឈ្នះរង្វាន់​ពញ្ញាក់អារម្មណ៍​ពីក្រុម​ហ៊ុន​កូកា-កូឡា​ដើម្បីឲ្យកាន់តែមានភាពសប្បាយ​ខ្ញៀវខ្ញាវមិនអាច​បំភ្លេចនោះគឺ អ្នកអាចអញ្ជើញមិត្តភក្តិ និង​ក្រុម​គ្រួសាររបស់អ្នកចំនួនប្រាំនាក់មកចូលរួមពិព័រណ៍នេះ អ្នកនឹងទទួល​បានកូកា-កូឡា​មួយកំប៉ុង​ដោយ​ឥតគិត​ថ្លៃ៕​