Thomas Bjorn ធ្វើ​តាម​សន្យា​ខ្លួន​ដោយ​សាក់​រូប​ ក្រោយ​ឈ្នះ​ពាន Ryder Cup 2018

95

វាយ​កូន​គោល​៖ ​ប្រធាន​ក្រុម Ryder Cup​ សញ្ជាតិ​ដាណឺម៉ាក Thomas Bjron​ បាន​ធ្វើ​តាម​សន្យា​របស់​ខ្លួន​ ហើយ​ថា​នឹង​សាក់​រូប​ពាន Ryder Cup ឆ្នាំ2018 ក្រោយ​ដឹកនាំ​ក្រុម​ឈ្នះ​ក្នុង​ការ​ប្រកួត ប្រជែង​ដ៏​ស្វិតស្វាញ​កន្លងមក​កាលពី​ខែ​កញ្ញា​កន្លងទៅ​។

​​នៅ​ក្នុង​សន្និសីទ​មុន​ការប្រកួត Thomas Bjron​ ដែល​ជា​ប្រធាន​ក្រុម​វាយ​គោល​អឺរ៉ុប​ បាន​និយាយ​របៀប​កំប្លែង​លេងសើច​ជាមួយ​អ្នក​សារ​ព័ត៌មាន​ថា​ គេ​នឹង​សាក់​រូប​ពាន​ប្រសិន​ណា​ក្រុម​ខ្លួន​ឈ្នះ ហើយ​អ្វីៗ​បាន​ក្លាយ​ជា​ការ​ពិត​ នៅ​ពេល​ដែល​ក្រុម​អឺរ៉ុប​ឈ្នះ​ក្រុម​អាមេរិក​ ដោយ​លទ្ធផល​មិន​នឹក​ស្មាន​ដល់ 17​កន្លះ នឹង 10​កន្លះ។​ ​ចុង​ក្រោយ​បុរស​វ័យ 47​ឆ្នាំ​រូប​នេះ​បាន​សាក់​ពាន Ryder Cup នៅ​លើ​ដង​ខ្លួន​ពិតមែន​ដើម្បី​ទុកជា​អនុស្សាវរីយ៍​។​ ​រំលឹក​ថា Thomas Bjorn ដែល​ប្រឡូក​ក្នុង​វិស័យ​វាយ​គោល​អាជីព ​ពិភពលោក​នេះ​តាំងពី​ឆ្នាំ១៩៩៣ ធ្លាប់​ឈ្នះ​បាន​ចំនួន 21​ពាន​ហើយ ក្នុង​នោះ​ឈ្នះ​ពាន European Tour 4លើក ឈ្នះ​ពាន Japan Golf Tour 2លើក ឈ្នះ​ពាន Sunshine Tour 1លើក​ និង​ពាន Challenge Cup 4លើក​ផង​ដែរ​៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ