Jame Harden ធ្វើ​បាន ៤១​ពិន្ទុ​ម្នាក់ឯង​នាំ​ជ័យជំនះ​ឲ្យ Houston Rockets ឈ្នះ Oklahoma City Thunder

178

បាល់​បោះ៖ ​នៅ​ថ្ងៃបុណ្យ​ណូអែល​ម្សិល​ម៉ិ​ញ​នេះ ​កីឡាករ​ជើង​ខ្លាំង Jame Harden អាច​ធ្វើ​បាន​ដល់​ទៅ ៤១ពិន្ទុ​ឯនោះ​ដើម្បី​នាំ​ជ័យជំនះ​ឲ្យ Houston Rockets បំបាក់​ក្រុម Oklahoma City Thunder ជាមួយ​នឹង​លទ្ធផល 113-109 ដ៏​ស្វិតស្វាញ​កាលពី​ថ្ងៃ​អង្គារ ហើយ​វា​ជ័យជំនះ​ទី៧ ប្រកួត​ក្នុងចំណោម ៨ប្រកួត​ចុងក្រោយ​នៅ NBA។​

​​សម្រាប់ ៧ប្រកួត​កន្លង​មក​នេះ Harden ធ្វើ​បាន​ល្អ​ណាស់ ​ពោល​គឺ​រក​ពិន្ទុ​ច្រើនជាង ៣០ ដែល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡា​ករ​ទី​១ ដែល​ធ្វើ​បាន​បែបនេះ​ចាប់​តាំង​ពី Russell Westbrook ធ្វើ​បាន​ច្រើនជាង ៣០ពិន្ទុ​ក្នុង ៨​ប្រកួត​ផ្ទូន​ៗ​គ្នា​ផង​ដែរ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៦ កន្លងទៅ​។​ ​ចំណែក​ឯ​កីឡាករ Clint Capela​ ជួយ​រក​បាន ១៦ពិន្ទុ​នឹង ២៣​បាល់​រី​បោ​ន​ឲ្យ Houston Rockets រីឯ​កីឡាករ Paul George របស់​ក្រុម Oklahoma City Thunder វិញ​ធ្វើ​បាន ២៨ពិន្ទុ ១៤​បាល់​រី​បោ​ន ខណៈ​ដែល Westbrook វិញ​ធ្វើ​បាន ២១ពិន្ទុ​នឹង ៩​បាល់​រី​បោ​ន ហើយ ៩​បាល់​បញ្ជូន​ផង​ដែរ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ Harden បាន​ក្លាយ​ជា​កីឡា​ករ​ទី​១ ដែល​រក​បាន ៤០​ពិន្ទុ រឺ​ច្រើនជាង​នេះ​នៅ​ក្នុង​ថ្ងៃបុណ្យ​ណូអែល រាប់​ចាប់​តាំង​ពី Kevin Durant ធ្វើ​បាន ៤៤​ពិន្ទុ​ឲ្យ Thunder កាល​ឆ្នាំ២០១០៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ