ជំនន់​ទឹក​ភ្លៀង​បាន​ជន់​លិច​​​ជំរំ​ជន​ភៀស​ខ្លួន​មួយ​ចំនួន​​នៅ​ប្រទេស​ស៊ីរី​ភាគ​ខាង​​ជើង​

172

ស៊ីរី៖ ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹក​ជំនន់​​បាន​កើត​ឲ្យ​មាន​​ស្ថានភាព​​មហន្តរាយ​ ដល់​អ្នក​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​​ក្នុង​ប្រទេស​ស៊ីរី​ភាគ​ខាង​ជើង នេះ​បើ​យោង​តាម​​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​ស៊ីរី​ហៅ​កាត់​ SOHR និយាយ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។

រូបភាព​ដែល​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​ប្រព័ន្ធ​ ផ្សព្វផ្សាយ​​ព័ត៌មាន​​សង្គម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ មាន​បំណង​ឲ្យ​​ឃើញ​អំពី​​អគារ​មួយ​ចំនួន​ដែល​​ត្រូវ​ទឹក​លិច ហើយ​ផ្លូវ​មួយ​ចំនួន​ត្រូវ​ទឹក​លិច​​ក្នុង​ជំរំ​​ជន​ភៀស​ខ្លួន ​មួយ​ចំនួន​ក្នុង​តំបន់​អាទីម៉ាស្ថិត​នៅ​ក្នុង​ខេត្ត​អ៊ីតលីប​ប្រទេស​ស៊ីរី​ និង​​តំបន់​អាល់បាប ​​ដែល​ឆ្ពោះ​ទៅ​កាន់​ភាគ​​អាគ្នេយ៍​នៃ​ខេត្ត​​អាឡេប៉ូ។ ​​ជំ​រំ​មួយ​ចំនួន​ត្រូវ​​បាន​ទឹក​លិច​ ហើយ​តង់​ជម្រក​ស្នាក់​នៅ​ជា​ច្រើន​រង​ការ​បំផ្លាញ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ SOHR បាន​និយាយ​​តាម​ប្រព័ន្ធ​គេហទំព័រ​របស់​ខ្លួន​។ ​ពួក​គេ​ក៏​បាន​បន្ត​ថា ជំនួយ​​សង្គ្រោះ និង​ភាគី​​សេវា​កម្ម​មួយ​ចំនួន​មិន​បាន​ធ្វើ​អ្វី​ ដើម្បី​​ជួយ​ដល់​អ្នក​ដែល​​រង​ផល​ប៉ះ​ពាល់​​​ទាំង​នោះ​ទេ។ ​​សង្គ្រាម​ស៊ីវិល​ស៊ីរី​បាន​សម្លាប់​​មនុស្ស​រាប់​ម៉ឺន​នាក់​ និង​បាន​បង្ខំ​​ឲ្យ​មនុស្ស​រាប់​លាន​នាក់​​ភៀស​ខ្លួន ​​ក្នុង​វិបត្តិ​ភៀស​ខ្លួន​ដ៏​អាក្រក់​បំផុត​​ចាប់​តាំង​ពី​​សង្គ្រាម​​លោក​លើក​ទី២ និង​រួម​​បញ្ចូល​ទាំង​ប្រទេស​មហាអំណាច​​ក្នុង​តំបន់ និង​​ពិភពលោក៕

អត្ថបទ៖ រិទ្ធី