ខេត្ត​ទាំង​បួន​ជាប់​មាត់​សមុទ្រ​នឹង​ទទួល​បាន​គ្រឿង​ចក្រ​សំអាត​ឆ្នេរ​ជា​បន្ត​បន្ទាប់​ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ​

104

ព្រះសីហនុ៖ គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ផ្ដល់​គ្រឿងចក្រ​ចំនួន ៣​គ្រឿង សម្រាប់​សម្អាត​ឆ្នេរ​ខេត្ត​ជាប់មាត់​សមុទ្រ​។​ ជំហាន​ទី​១ នេះ​គឺ​ខេត្ត​ព្រះ​សីហនុ​ទទួល​បាន ២​គ្រឿង, ខេត្ត​កែប និង​កំពត​បាន ១​គ្រឿង​។​ សម្រាប់​ថ្ងៃនេះ​គឺ​នាំ​មក​តែ​មួយ​គ្រឿង​មុន​ ដើម្បី​ធ្វើការ​ហ្វឹកហាត់​ដល់​មន្ត្រី​ជំនាញ​នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​។ សម្រាប់​ខេត្ត​កោះកុង​នឹង​ផ្ដល់​ជូន​នៅ​ពេល​ក្រោយ​ទៀត​៕