ស្នូរ​កាំភ្លើង​ក្រោយ​ថ្ងៃ ២​ធ្នូ ឆ្នាំ​១៩៧៨​ បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប

150

ភ្នំពេញ ៖ ​ ស្នូរ​កាំភ្លើង​ក្រោយ​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ ជា​ការ​ផ្ដល់​សង្ឃឹម​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់រូប ដែល​កំពុង​រស់នៅ ​រង​ទុក្ខលំបាក ​រង់ចាំ​អ្នក​មក​សង្គ្រោះ​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។

ឯកឧត្តម ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើកឡើងថា ​ការផ្ទុះអាវុធ​ក្រោយ ថ្ងៃ​២​ធ្នូ​ឆ្នាំ ១៩៧៨ បាន​ផ្ដល់​ក្ដី​សង្ឃឹម​ជា​ខ្លាំង​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​បន់ស្រន់​ក្នុង​ចិត្ត​រាល់ថ្ងៃ​ដោយ​សង្ឃឹមថា ​ នឹង​មាន​អ្នកមាន​បុណ្យ​ចូល​មក​សង្គ្រោះ​រំដោះ​ជីវិត​របស់​ពួកគេ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។

ក្រោយពី​ផ្ដួលរំលំ​របប​ប្រល័យ​ពូជ​សាន៍ ប៉ុល ពត​កាលពី​ថ្ងៃទី​៧​ ខែមករា ឆ្នាំ​១៩៧៩​ កម្ពុជា​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ជាតិ​ ខណៈដែល​កំពុង​ខ្វះ​ទាំង​ស្បៀងអាហារ និង​ខ្វះ​ធនធាន​មនុស្ស​។ ក្រោយពី​កម្ពុជា​បាន​រំដោះ​ពី​របប​ខ្មែរក្រហម​ កម្ពុជា​ត្រូវ​ប្រើ​ដៃ​ម្ខាង​ក្នុង​ការ​ទប់ទល់​មិន​អោយ​ខ្មែរក្រហម​ ត្រឡប់មកវិញ ​និង​ដៃ​ម្ខាង​ទៀត​ត្រូវ​កសាង​ជាតិ​។​ ថ្ងៃទី ៧​មករា​ឆ្នាំ ២០១៩ ខាងមុខ កម្ពុជា​នឹង​រៀបចំ​មហា​អង្គ​មិទ្ទីញ​​ជាការ​អបអរសាទរ ​ទិវា​ជ័យជំនះ ៧​មករា ក្នុង​ខួប​គម្រប់​៤០​ឆ្នាំ​ផងដែរ​៕