សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ អបអរសាទរ​ខួប​៤០​ឆ្នាំ​

236

ភ្នំពេញ៖ សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ នៅ​ថ្ងៃទី​០៤​នេះ បានរៀបចំ​ពិធី​អបអរសាទរ​ខួប​៤០​ឆ្នាំ​នៃ​ការបង្កើត​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ដែល​ស្របទៅនឹង​ថ្ងៃ​រំដោះ​នៃ​ទិវា​ជ័យជំនះ​៧​មករា​ផងដែរ​។

លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ នៅ​ថ្ងៃទី​០៤ ខែមករា​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​អតីត​នារី​ជា​និវត្តន៍​ជន​ចំនួន ៨០​នាក់​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ការបង្កើត សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​។ ជំនួប​នេះ មាន​គោលបំណង ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ និង​ដឹងគុណ​ចំពោះ​ស្នាដៃ​ការ ងារ របស់​អតីត នារី​កន្លងមក និង​ជាការ​ដឹងគុណ​គោរព​ស្រឡាញ់ របស់​ថ្នាក់​ដឹ​នាំ​នៅតែ​បន្ដ​ជានិច្ច ។​

ទន្ទឹមនឹងនេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធានកិត្តិយស​សមាគមនារី​ផងដែរ​។

ស្របពេល​នឹងមាន​ការសម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​នេះ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​សមាគមនារី​កម្ពុជា​បាន​សិក្សា​ស្វែងយល់​កាន់តែច្បាស់ សម្រាប់​កូនចៅ​ជំនាន់​ក្រោយនេះ ផងដែរ​។

បន្ថែម​ពីនេះ លោកជំទាវ បាន​កោតសរសើរ​ចំពោះ ស្នាដៃ​ការងារ​របស់​សមាជិក​សមាគមនារី​ដោយបាន​ពលី​ជីវិត ខ្លះ​ពិការ ខ្លះ​មេម៉ាយ ក្នុងន័យ​ការពារ​បូរ​ណ​ភា​ទឹកដី ដោយបាន​យក​អស់​ស្មារតី​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុងការ​បំពេញភារកិច្ច ទទួលបាន​ជោគជ័យ ក្នុងនាម​ជា​បុគ្គលិក​សមាគម និង​កិច្ចការងារ​ដែល​រាជរដ្ឋាភិបាល បានប្រគល់​ជូន​៕