ជន​អន្តោប្រវេសន៍​​អាមេរិក​កណ្ដាល​​​បាន​ផ្លាស់ប្ដូរ​​ចេញ​ពី​ទីជម្រក​បណ្ដោះ​អាសន្ន​នៅ​ទីក្រុង​ទីហ្វាណា

97

ម៉ិកស៊ិក៖ នគរបាល​សហព័ន្ធ​​បាន​ចាត់​វិធានការ​​ បិទ​​ទីជម្រក​អន្តោប្រវេសន៍​បណ្ដោះ​អាសន្ន​​ នៅ​ក្នុង​ទីក្រុង​​ទីហ្វាណា​​របស់​ប្រទេស​ម៉ិកស៊ិក​​កាល​ពី​ថ្ងៃ​ពុធ​​ ដែល​មាន​មនុស្ស​​រាប់​សិប​នាក់​​មាន​បំណង​ ​សំដៅ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​ ដែល​ត្រូវ​គេ​និយាយ​ថា​បាន​ស្នាក់​នៅ​​ទី​នោះ​​ អស់​រយៈ​ពេល​​ជា​ច្រើន​ថ្ងៃ​​បាន​ផ្លាស់ប្ដូរ​​ចេញ​យ៉ាង​ស្ងៀមស្ងាត់។

បព្វជិត​អាល់ប៊ែរូរីវើរ៉ា ដែល​ជា​អ្នក​គ្រប់​គ្រង​ទីជម្រក​អន្តោប្រវេសន៍​​អាជេប គឺ​នៅ​ទី​នោះ​ដើម្បី​ផ្ដល់​​ជា​ជំនួយ​​ និង​ជា​កន្លែង​ស្នាក់​នៅ​​ដល់​ជន​អន្តោប្រវេសន៍​​នៅ​ឯ​ទី​ស្នាក់នៅ​នោះ។ ការ​មក​ដល់​​នៃ​ជន​អន្តោប្រវេសន៍​​រាប់​ពាន់​នាក់​ ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ភាគ​ច្រើន​​បាន​រត់​​ភៀស​ខ្លួន​ចេញ​ពី​ភាព​ក្រី​ក្រ​​ និង​អំពើ​ហិង្សា​​ក្នុង​ប្រទេស​ហុងឌុយ​រ៉ាស់​​បាន​ប្រជែង នឹង​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ម៉ិកស៊ិក​ ដើម្បី​​ធ្វើ​ឲ្យ​បាន​ល្អ​​តាម​ការ​សន្យា​ការពារ ​ជន​អន្តោប្រវេសន៍​​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​រឹត​បន្តឹង ​​កាន់​តែ​​ខ្លាំង​ឡើង​ដល់​ពួក​គេ​​ដែល​ឆ្លង​ព្រំដែន។ កាល​ពី​ពាក់​កណ្ដាល​​ខែ​ធ្នូ​ក្រុម​មន្ត្រី​​បាន​និយាយ​ថា ក្នុង​ចំណោម​​ក្រុម​អន្តោប្រវេសន៍​​ជិត ៦ពាន់​នាក់​ដែល​មក​ដល់​ក្នុង​ក្រុង​​ទីហ្វាណា​ តាម​ក្បួន​ដំណើរ​​នា​ពេល​ថ្មី​ៗ​នេះ​ មាន​​ប្រហែល​​ពាក់​កណ្ដាល​​បាន​ស្នាក់​នៅ​​ទីជម្រក​ធំ​​ ក្នុង​​​កន្លែង​អតីត​ឆាក​ប្រគំតន្ត្រី​​ប្រចាំ​ឆ្នាំ​ ហើយ​រាប់​ពាន់​នាក់​​ទៀត​បាន​បំបែក​​គ្នា ​ទៅ​កាន់​ទីជម្រក​ផ្សេង​ៗ​​មួយ​ចំនួន​ក្នុង​ទីក្រុង​នេះ​ ដូច​ជា​កន្លែង​​មួយ​ត្រូវ​​បាន​គេ​បិទ​នោះ។

មនុស្ស​ប្រហែល​ ១ពាន់​នាក់​បាន​ឆ្លង​​ចូល​ទៅ​ក្នុង​​ទឹក​ដី​អាមេរិក ខណៈ​ដែល​មនុស្ស​​ប្រហែល ១ពាន់​នាក់​ផ្សេង​ទៀត​​ បាន​វិល​ត្រឡប់​​ទៅ​កាន់​ប្រទេស​កំណើត​វិញ។ ​ក្រុម​មន្ត្រី​​នៅ​ទីក្រុង​ទីហ្វាណា​​បាន​លើក​ឡើង ​​អំពី​ហេតុផល​​អនាម័យ​សម្រាប់​​ការ​បិទ​ទីជម្រក​​នេះ ហើយ​​ឃ្លាំង​មួយ​កន្លែង​នៅ​ក្នុង​តំបន់​នេះ​ ត្រូវ​គេ​រំពឹង​ថា​មាន​ការ​​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ និង​​អំពើ​​ពេស្យាចារ​នៅ​ជិត​ព្រំដែន​​ទៀត​ផង៕​​​

អត្ថបទ៖ រិទ្ធី