សម្តេច​តេជោ ​ហ៊ុន​ សែន ​អញ្ជើញ​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​ក្រវាត់​ក្រុងទី៣កា​ត់តាម​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​(​ផ្លូវ​ជាតិ៤​-ផ្លូវ​ជាតិ១​)

978

ភ្នំពេញ៖ នៅព្រឹ​កថ្ងៃចន្ទ ​៩កើ​ត ​ខែបុ​ស្ស ​ឆ្នាំច ​សំរឹទ្ធិ​ស័ក​ ព.ស ២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី១​៤ ខែ​មក​រា ឆ្នាំ២០១៩​នេះ ​សម្តេច​​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ និ​ងលោក​ វ៉ា​ង វិនធៀន​ (Wang ​Wentia​n) ​ឯកអ​គ្គរ​ដ្ឋទូ​តចិន​ ប្រ​ចាំនៅក​ម្ពុជា​ អញ្ជើញ​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវក្រវ៉ា​ត់ក្រុង​ទី៣ ប្រវែង​៥២.៩៨៣គី​ឡូម៉ែ​ត្រ(​ជាង៥​២គី​ឡូម៉ែត្រ)​ឆ្លងកា​ត់រា​ជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល ​ដែល​ត្រូវចំណាយថ​វិកា​សាង​សង់​ប្រមាណ ​២៧៣​លាន​ដុល្លារអា​មេរិក​ ដែ​លជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋា​ភិបាលចិន​ និង​ថវិការ​បដិភាគរ​បស់រាជ​រដ្ឋាភិបាល​កម្ពុជា​។


គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។
ទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ មានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ លើសពីនេះទៀតការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិនិងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង៕