Manchester United យក​បី​ពិន្ទុ​ពី​ផ្ទះ Spurs និងបន្ត​ឈ្នះ 6ប្រកួត​ជាប់​គ្នា​ក្រោម​ការ​ដឹកនាំ​របស់ Solskjaer

623

បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​បន្ត​ឈ្នះ 6ប្រកួត​ជាប់​គ្នា​ហើយ​ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​បណ្ដោះអាសន្ន Ole Gunnar Solskjaer​ បន្ទាប់ពី​យកឈ្នះ​ម្ចាស់ផ្ទះ Tottenham Hotspurs 1-0 យប់​ម៉ិ​ញ​នៅ​កីឡដ្ឋាន Wembley​

​​អ្នកចាំទី​អេ​ស្ប៉ា​ញ David De Gea ​បាន​បង្ហាញ​ទំរង់​លេង​យ៉ាង​អស្ចារ្យ​យប់​ម៉ិ​ញ បន្ទាប់ពី​ជួយសង្គ្រោះ​បាល់​សំខាន់ៗ​ជាច្រើន​។ ​គ្រាប់​ជ័យជំនះ​របស់ Manchester United កើតឡើង​នៅ​នាទី​ទី44 មុន​ចប់​វគ្គ​ទី​មួយ​ ក្រោយពី​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី Paul Pogba​ ទៅកាន់ Marcus Rashford ​ជា​អ្នក​ស៊ុត​សំរេច​បី​ពិន្ទុ​អោយ Manchester United​។ ​ការប្រកួត​ក្តៅ​គគុក​នៅ​វគ្គ​ទី​ពីរ ដោយ​ក្រុម​ម្ចាស់ផ្ទះ Spurs មាន​ឱកាស​ជា​ច្រើន​លើក​ច្រើន​សារ​តែ​គ្មាន​សំណាង ដោយ​តែងតែ​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ David De Gea ដែល​សរុប​ក្នុង​ការប្រកួត​នេះ De Gea​ ជួយសង្គ្រោះ​បាន 11លើក​។

​​លទ្ធផល​នេះ​ធ្វើ​អោយ Tottenham Hotspurs ដេញ​ពីក្រោយ Liverpool 9ពិន្ទុ ខណៈ Manchester United ឡើង​មក​ស្មើ​ពិន្ទុ​ជាមួយ​កាំភ្លើង​ធំ Arsenal ដែល​កំពុង​ឈរ​លេខ5 និង​បន្ត​ក្តី​សង្ឃឹម​បញ្ចប់​លំដាប់ Top 4

អត្ថបទ​៖​នាង សុភា​វុ​ធ