សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្ដល់​អំណោយ​ផ្ទះ ០៤​ខ្នង​តាម​រយៈ​កម្មវិធី​ផ្ទះ​ទេវតា​ជូន​ទុរគត​ជន​នៅ​ខេត្ត​ត្បូងឃ្មុំ​

209

ត្បូងឃ្មុំ៖ លោកជំទាវ ឌី សុ​ខី​ទីឃាយុ​កោ ភរិយា​ឯកឧត្ដម ហ៊ុន ម៉ានិត បាន​ដឹកនាំ​ក្រុមការងារ​កម្មវិធី​ផ្ទះ​ទេវតា​ ចុះទៅ​ប្រគល់​ផ្ទះ​ទេវតា​ចំនួន​ ០៤​ខ្នង​ជា​បន្ត​ទៀត​ជូន​ដល់​ទុរគត​ជន ចាស់ជរា​គ្មាន​ទីពឹង​នៅ​ខេត្ត​ត្បូងឃ្មុំ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៩​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ។

លោកជំទាវ បាន​នាំ​យក​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជា​និច្ចកាល​សម្ដេច​ទាំង​ទ្វេ​តែង​គិតគូរ អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។​

.​ផ្ទះ​លេខ​២៥៥ ប្រគល់​ជូន​លោកយាយ ខាន់ សន អាយុ ​៧៦​ឆ្នាំ​រស់នៅ​ភូមិ​តោក​ស្រឡៅ ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ខេត្ត​ត្បូងឃ្មុំ​។​

.​ផ្ទះ​លេខ​២៥៤ ប្រគល់​ជូន​លោកយាយ ផ្លុ​ង សុង អាយុ​ ៨៩​ឆ្នាំ​រស់នៅ​ភូមិ​ជា​ច​ជើង ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

.​ផ្ទះ​លេខ​២៥៧ ប្រគល់​ជូន​លោកយាយ ឌួង ហ៊ុន អាយ​ ៧៧​ឆ្នាំ​រស់នៅ​ភូមិ​ធ្នង់ ឃុំ​គ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

.​ផ្ទះ​លេខ​២៥៦ ប្រគល់​ជូន​លោកយាយ សា ភ័ស អាយុ​ ៧៨​ឆ្នាំ​រស់នៅ​ភូមិ​សុខសាន្ត ឃុំ​គ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

កម្មវិធី​ផ្ទះ​ទេវតា​ចំនួន​០៤​ ខាង​លើ​នេះ​ជា​អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​ក្រុម​គ្រួសារ​។​ បញ្ជាក់៖ ទុរគត​ជន​ដែល​ទទួល​បាន​ផ្ទះ​នីមួយៗ ក្រោយពី​ទទួល​បាន​ផ្ទះ​ហើយ​នោះ ក៏​ទទួល​បាន​អំណោយ​បន្ថែម​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមមាន​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ, គ្រឿង​ឧបភោគ​-​បរិភោគ​ជាច្រើន​មុខ និង​ថវិកា​មួយ​ចំនួន​។​ ក្នុង​ឱកាស​នោះ​ដែរ​មាន​ប្រជា​ពលរដ្ឋ សិស្សានុសិស្ស ដែល​បាន​ចូលរួម​អបអរសាទរ​កម្មវិធី​ផ្ទះ​ទេវតា ក៏បាន​ទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមមាន​សម្ភារ​សិក្សា ទឹកដោះគោ​កូនក្មេង នំ​កញ្ចប់ ខោអាវ​លោកយាយ លោកតា និង​ថវិកា​មួយ​ចំនួន​។​

ដោយឡែក​ទុរគត​ជន​ចំនួន ០២​គ្រួសារ​ផ្សេងទៀត ដែល​កំពុង​មាន​ជីវភាព​ខ្លះ​ខាត​យ៉ាង​ខ្លាំង​ផង​នោះ ត្រូវ​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ​។​

-​អ្នក​មីង អោក សៀក អាយុ​ ៦៥​ឆ្នាំរស់នៅ​ភូមិ​ទំនប់​សែន​ជ័យ ឃុំ​គ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

-​អ្នក​មីង មី​ត យុម រស់នៅ​ភូមិ​សុខសាន្ត ឃុំ​គ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

អំណោយ​ដែល​ទទួល​បាន​រួមមាន​៖ អង្ករ​ ១០០​គីឡូក្រាម​, កន្ទេល​, ពូក​, មុង​, ភួយ​, ខ្នើយ​, ចាន​, ឆ្នាំង​, មី ​៥​កេះ​, ទឹកដោះគោ​ ២​កេះ​ធំ​, ទឹក​ស៊ីអ៊ីវ ​៣​យួរ​, វិទ្យុ​ ១​គ្រឿង​, ព្រមទាំង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​ធំ និង​ថវិកា ១​លាន​រៀល​៕