Sebastian Loeb ឈ្នះ​ដំណាក់កាល​ទី​6 Dakar Rally តែ Al-Attiyah​ បន្ត​នាំមុខ​រួម​

255

ប្រណាំង​រថ​យន្ត៖ ​ការ​ប្រកួត​ប្រណាំង​រថ​យន្ត Dakar Rally បាន​ឈាន​ដល់​ដំណាក់កាល​ទី6 ហើយ​កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ ខណៈ​អតីត​ជើងឯក Rally ពិភពលោក Sebastian Loeb គឺជា​អ្នកឈ្នះ​។

​​កីឡាករ​បារាំង Sebastian Loeb មានការ​ប្រកួតប្រជែង​ខ្លាំង​ ជាមួយ​កីឡាករ​កាតា​របស់​ក្រុម Toyota, Nasser A-Attiyah​ ទំរាំ​តែ​ឈ្នះ​ដំណាក់កាល​ទី6 នេះ​។ ​យ៉ាងណាក៏ដោយ Nasser Al-Attiyah​ នៅតែ​បន្ត​នាំមុខ​ក្នុង​តារាង​វេលា​រួម​ដដែល តែ Sebastian Loeb ឡើង​មក​លេខ​ពីរ បន្ទាប់ពី Stephane Peterhansel​ បាន​ត្រឹម​លេខ6 ក្នុង​ដំណាក់​កាល​។ ​ក្រឡេក​មក​ទស្សនា​ផ្នែក​ម៉ូតូ កីឡាករ​ឈី​លី Pablo Quintanilla បាន​ឡើង​មក​នាំ​មុខ​គេ​ក្នុង​តារាង​រួម​ហើយ ​បន្ទាប់ពី​ឆក់​យក​ជ័យជំនះ​ពី​កីឡាករ​អាមេរិក Ricky Brabec​ នៅ​ដំណាក់កាល​ទី​6​។ ​Quintanilla បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​លឿន​ជាង​អ្នក​លេខ​ពីរ 1នាទី 52វិនាទី​៕

អត្ថបទ​៖​នាង សុភា​វុ​ធ