គ្រឿងចក្រ​ជាច្រើន​គ្រឿង​​របស់​​លោក ​កែវ​ ពីសី ​​ដន្លង​​អភិបាលខេត្ត​កំពង់ឆ្នាំង​​​បើក​​គេច​​ពេញ​ព្រៃ​ខណៈ​​អ្នក​ព័ត៌មាន​ចុះ​ផ្ដិត​រូបភាព

163

កំពង់ឆ្នាំង ៖ ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ ​កំពុងតែ​ធ្វើ​សកម្មភាព​ជីក​កាយ​ដឹក​យ៉ាង ​គគ្រឹក​គគ្រេង ​ក្នុង​ព្រៃ​មួយ​កន្លែង​ ចំណុចទួលត្នោត ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ​ស្រុករលាប្អៀ ​ខេត្តកំពង់ឆ្នាំង ដីតំបន់​នេះ ​មិន​មាន​ច្បាប់​ទាំងអស់ ។

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា​ ឆ្នាំ ​២០១៩នេះ ​អ្នក​សារព័ត៌មាន​យើង​មួយ​ក្រុម​ បាន​ចុះ​យក​រូបភាព​​ផ្ទាល់ ​ប្រទះឃើញ​​​​គ្រឿងចក្រ​​ជាច្រើន​គ្រឿង​​ បើក​គេច​អ្នក​សារព័ត៌មាន​ ពេញ​ព្រៃ ​ដោយ​​​មិន​បាន​ធ្វើ​ធ្វើសកម្មភាព​​បន្ដនោះទេ! ​​​

សេចក្ដីរាយការណ៍​ពីកន្លែងផ្ទាល់ ​បាន​ឲ្យដឹងថា ​ ​​គ្រឿងចក្រ​ដែល​ធ្វើសកម្មភាព​​តំបន់នោះ គឺ​មាន​ក្រុមហ៊ុន​ ​លោក កែវ ពិសី ,​ចម្រើន ​និង​លោក កែវ រ៉ុន ​ដែល​គេ​សង្ស័យ​ថា ​​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ឡើយ​។

សេចក្ដីរាយការណ៍​ ​បាន​ឲ្យ​ដឹង​ថា ​សកម្មភាព​ជីក ​កកាយ​ដី​ទ្រង់ទ្រាយ​ធំ​បែបនេះ ​ត្រូវ​គេ​មើល​ឃើញ​ថា ​កើតមាន​ជា​យូរ ណាស់​មក​ហើយ​ ​ដោយ​មាន​ការ​​ឃុបឃិត​គ្នា​ ជា​មួយ​និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​​ទើប​​​​ក្រុម​ឈ្មួញ​ ​​អាច​ធ្វើ​សកម្មភាព​បាន ​ដោយ​រលូន​ នឹង​មិន​មាន​ការ​បង្ក្រាប​ ​។

ប្រភពដដែល ​​បាន​បង្ហើប​ថា​ គ្រឿងចក្រ​ដែល​​កំពុង​ធ្វើ​សកម្មភាព ​នេះ ​ជា​​របស់​​លោក ​កែវ​ ពីសី ​អតីត​ស្នងការ​នគ​រ​បាល​ខេត្តកំពង់ស្ពឺ ចូល​និវត្តន៍​ ​និង​ជា​ដន្លង​របស់​អភិបាលខេត្ត​កំពង់ឆ្នាំង​​ ​ឯកឧត្តម ​ឈួ​ ច័ន្ទឌឿ​ន ​​និង​​​លោក​ កែវ​ រ៉ុ​ន​ ​។ ដោយឡែក​គ្រឿង​ចក្រ​ផ្សេង​ៗ​ទៀត​ មិន​អាច​រកស៊ី​នៅ​ក្នុង​តំបន់​ដី​ថ្មី​នេះ​ ​បាន​ឡើយ​ បើ​សិន​ជា​ហ៊ាន​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ធ្វើ​ការ​ហាមឃាត់​ភ្លាមៗ ​ដោយ​សំអាង​លើ​​បញ្ហា​នេះ​ ឬ​បញ្ហា​នោះ​ មិន​ចេះចប់​មិន​ចេះ​ហើយ​។

សូម​ប​ញ្ជាក់ថា​ បន្ទាប់ពី​វេប​សាយ​ទូរទស្សន៍ BTV News ​យើង​បាន​ផ្សាយ​រួចមក​​ ​ត្រូវ​បាន​បុរស​ម្នាក់​ ​ទូរស័ព្ទ​​មក ​BTV News​ អះ​អាងថា​ ឈ្មោះ ​​កែវ ពិសី​ ​​ដោយ​ឲ្យ​អ្នក​ព័ត៌មានយើង​ ​ទៅ​ចង្អុល​បង្ហាញ​ផ្ទាល់​ថា​ គ្រឿង​ចក្រមួយណារបស់លោក ​! ​លោក​ហ្នឹង​ទទួលយក​​ តែ​បើ​មិន​មែន​របស់​លោក​ប្រយ័ត្ន​គេ​វ៉ៃ ​លោក​មិន​ដឹង​នោះ​ទេ​! ​នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា​ នេះ​ អ្នកព័ត៌មាន​យើង​មួយ​ក្រុម​ទៅតាម​ការ​អញ្ជើញ​របស់​លោក កែវ ពិសី ​ត្រូវ​បាន​លោក កែវ ពិសី ជេរប្រមាថ ​ម៉ាកងាយ​ម​កលើអ្នកព័ត៌មាន ​ ​ហើយគ្រឿងចក្រ​បើកទៅលាក់ខ្លួនក្នុងព្រៃ​មិនហ៊ានធ្វើសកម្មភាពបន្ដទៀត​