យុវជន​៦​ក្រុម បង្ហាញ​អត្ថ​ស្រាវជ្រាវ ទាក់ទង​នឹង​របប​ខ្មែរក្រហម​

457

ភ្នំពេញ៖ យុវជន​ចំនួន​៦​ក្រុម​មកពី​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​អត្ថបទ​ស្រាវជ្រាវ អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ប្រជាធិបតេយ្យ​។ ការស្រាវជ្រាវ​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​យុវជន​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ជាមួយនឹង​ក្រុមគ្រួសារ​មិត្តភ័ក្ដិ និង​ការស្រាវជ្រាវ​បន្ថែម​អំពី​របប​នេះ​។​

លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​ បាន​ថ្លែងថា វគ្គ​បណ្តុះបណ្តាល និង​អត្ថបទ​ស្រាវជ្រាវ​ទាំងនេះ​ត្រូវបាន​ផ្តួចផ្តើម​ដំបូង ដោយសារ​មន្ទីរ​កាលពី​ពីរ​ឆ្នាំមុន ហើយ​ប្រធានបទ​ស្រាវជ្រាវ​នីមួយៗ ខាង​សារមន្ទីរ​មិនមែនជា​អ្នកកំណត់​ឡើយ​ពោលគឺ បេក្ខជន​អាច​ជ្រើសរើស​ប្រធានបទ​ណាមួយ ដែល​ខ្លួន​ពេញចិត្ត​។

ខាង​សារមន្ទីរ​គ្រាន់តែ​ផ្តល់​មូលដ្ឋាន​នៃ​ការសិក្សា​ស្រាវជ្រាវ​តែប៉ុណ្ណោះ​។​លោក​ថា ការសិក្សា​ស្រ​វ​ជ្រាវ​នេះ​មាន​សា​រះ​សំខាន់​ណាស់ ព្រោះនេះ​គឺជា​យន្តការ​មួយ​ឱ្យ យុវជន​អាច​អង្គុយ​ជជែក​រួមគ្នា ដើម្បី​សរសេរ​នូវ​ប្រវត្តិសាស្ត្រ​មួយ​ពាក់ព័ន្ធ​នឹង​សោកនាតកម្ម​ក្នុង​របប​ខ្មែរក្រហម​។​

ក​ញ្ញ អែម សំរស់ តំណាង​ក្រុម​ស្រាវជ្រាវ​លើ​ប្រធានបទ អត្ត​ស​ញ្ញណ​របស់​ប្រជាជន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឆ្លុះបញ្ចាំង​តាមរយៈ​សម្លៀកបំពាក់​បាន​ឲ្យ​ដឹងថា មួល​ហេតុ​ជ្រើសរើស​ប្រធានបទ​ខាងលើ​មក​ស្រាវជ្រាវ ដោយសារ​កន្លងមក​ភាគច្រើន​នៃ​ការស្រាវជ្រាវ​គឺ​ផ្តោតលើ​អង្គហេតុ ដែល​នាំ​ឲ្យ​កើតមាន​របប​ខ្មែរក្រហម និង​រចនាសម្ព័ន្ធ​ខ្មែរក្រហម​ជាដើម​។​

ប៉ុន្តែ​ការសិក្សា​លើ​សម្លៀកបំពាក់​ក្នុង​របប​ខ្មែរក្រហម​ពុំ​សូវ​មាន​ឡើយ​។​កញ្ញា​ថា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ្យ​សម្លៀកបំពាក់​ត្រូវ​ប្រើ​ពណ៍​ខ្មៅ​គ្រប់ៗ​គ្នា​។ ប៉ុន្តែ​តាមរយះ​ការសិក្សា​ស្រាវជ្រាវ​សម្លៀកបំពាក់​ត្រូវបាន​បែងចែក​តាម​ឋា​នះ និង​តួនាទី​។

​ ​ចំណែក​យុវជន គង់ សំ តំណាង​ឲ្យ​ក្រុម​ស្រាវជ្រាវ​លើ​ប្រធានបទ ការបែងចែក​ការងារ​របស់​ប្រជាជន​ក្នុងអំឡុង​របប​ខ្មែរក្រហម​នៅ​សហករណ៍​ក្រវ៉ា​បាន​ឲ្យ​ដឹង​ដែរ​ថា មូ​លេ​ហ​តុ​ជ្រើសរើស​ប្រធានបទ​ខាងលើ ដោយសារតែ​ចង់ដឹង​ពី​ការដឹកនាំ និង​ការបែងចែក​តួនាទី​គេ​ធ្វើឡើង​ដូចម្តេច ខ​ណះ​សហករណ៍​ក្រវ៉ា ជា​សហករណ៍​មួយ​ស្ថិតនៅក្នុង​ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ដែល​ខ្មែរក្រហម​គ្រប់គ្រង​តាំងពី​ឆ្នាំ​១៩៦៨​មកម្ល៉េះ​។

​ ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ ដែលមាន​ការគាំទ្រ​ថវិការ ដោយ​ក្រសួង​វប្បធម៌​និង វិចិត្រ​សិ​ល្បះ និង​អង្គការ GIZ ក៏​គ្រោង​បោះ​ពុ​ម្ភ​ផ្សព្វផ្សាយ ដោយសារ​មន្ទីរ​ទួលស្លែង ហើយក៏​គ្រោង​នឹង​ចែកចាយ​ទៅតាម​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ និង​សាលា​មួយចំនួន​ដែល​និស្សិត​មក​ចូលរួម​ផងដែរ​។​នេះ​បើតាម​ប្រសាសន៍​លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​៕​