ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​នាំ​យក​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​ធ្លាប់​លេង​នៅ​យុវជន​ថ្នាល Newcastle United

348

បាល់ទាត់៖ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ចុះ​កិច្ច​សន្យា​រយៈពេល ​១​ឆ្នាំ​ជាមួយ​កីឡាករ Charlie Machell​ វ័យ​២៤​ឆ្នាំដែល​ធ្លាប់​ជា​យុវជន​ថ្នាល​អាយុ​ក្រោម ​១៨​ឆ្នាំ​ក្លិប Newcaslte United​

ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ បាន​ចាប់ផ្ដើម​ហ្វឹកហាត់​បាល់ទាត់​ជាមួយ​ថ្នាល ​Newcaslte United មុន​ពេល​ផ្លាស់​ចេញ​នៅ​ឆ្នាំ​២០១៣ ​ដោយ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅ​ស្រុក​ ជាមួយ​ក្លិប​អាមេរិក Wingate Bulldog​ និង​បន្ត​ផ្លាស់​ទៅលេង​អោយ East Tennessee State University នៅ​ឆ្នាំ​២០១៧ ​និង​ពាក់​កណ្ដាល​ឆ្នាំ​ដដែល​បាន​ផ្ទេរ​ទៅកាន់ Thisted FC របស់​ដា​ណឺ​ម៉ាក​។​ ឆ្នាំ​២០១៨ ​ចុះ​កិច្ច​សន្យា​ជាមួយ​ក្លិប 07 Vestur ​នៃ​លី​គ​កំពូល​កោះ​ហ្វា​រ៉ូ (faroe islands) ដោយមាន​តម្លៃ​ខ្លួន ៩០,០០០​ម៉ឺន​ដុល្លារ​។​ ខណៈ​ពេល​នេះ Charlie គឺជា​កីឡាករ​បរទេស​ទី​៥ ​របស់​ក្លិប​បន្ទាប់ Harley Willard, Jonathan Campbell, YeonGisung​ និង Daisuke Kobayashi