អាមេរិក​៖ ចិន​កំពុង​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ចង់​ដាក់​គំនាប​​លើ​កោះ​តៃវ៉ាន់

314

អាមេរិក៖ យោង​តាម​របាយការណ៍​ថ្មី​ ពី​ទីភ្នាក់ងារ​ចារកិច្ច​ការពារ​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​ធ្វើ​កំណែ​ទម្រង់​មហិច្ឆតា​យោធា​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ និង​ទទួល​បាន​បច្ចេកវិទ្យា​ថ្មី ខណៈ​ពេល​ដែល​ពួកគេ​ចង់​បង្កើន​សមត្ថភាព​របស់​ខ្លួន ​ដើម្បី​តតាំង​នឹង​ជម្លោះ​ក្នុង​តំបន់​លើ​ទីតាំង​ជាច្រើន ក្នុង​នោះ​រួម​ទាំង​កោះ​តៃវ៉ាន់​ផង​ដែរ​។

របាយការណ៍​មួយ​ដែល​មាន​ឈ្មោះថា​ “China’s Military Power”​ របស់​ទីភ្នាក់ងារ​ចារកម្ម​អាមេរិកបាន​បញ្ជាក់​ថា ចំណាប់អារម្មណ៍​យូរអង្វែង​របស់​ទីក្រុង​ប៉េកាំង នៅ​ទីបំផុត​បង្ខំ​ឲ្យ​កោះ​តៃវ៉ាន់បង្រួបបង្រួម​ជាមួយ​ចិនដីគោក ហើយ​នឹង​រារាំង​ដល់​ការប៉ុនប៉ង​ណាមួយ​របស់​តៃវ៉ាន់ ក្នុង​ការ​ប្រកាស​ឯករាជ្យ​របស់​ខ្លួន​។​ របាយការណ៍​ដែល​បាន​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​​បញ្ជាក់​ថា ការ​គិត​មុន​របស់​ទីក្រុង​ប៉េកាំង​ថា កងកម្លាំង​បរទេស​នឹង​អន្តរាគមន៍​លើ​សេ​ណេ​រី​យ៉ូ​កោះ​តៃវ៉ាន់ បាន​នាំ​ឲ្យ​កងទ័ព​រំដោះ​ប្រជាមានិត​ចិនអភិវឌ្ឍន៍​ប្រព័ន្ធ​យោធា​របស់​ខ្លួន ដើម្បី​បង្អាក់ និង​រារាំង​គម្រោង​កងកម្លាំង​បរទេស​នៅ​ក្នុង​តំបន់។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​អង្គារកន្លង​ទៅ ប្រទេស​ចិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់ ​ដល់​យោធា​សហរដ្ឋ​អាមេរិក​ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​មានការ​ជ្រៀតជ្រែក​ណាមួយ​ ចូល​ទៅ​ក្នុង​រឿង​របស់​កោះ​តៃវ៉ាន់​ជា​ដាច់​ខាត​៕

អត្ថបទ៖ សារ៉ាត់