ឯកឧត្តម ​​ឈួ​ ច័ន្ទ​ឌឿ​ន ​គ្មាន​វិធានការ​លើ​ដន្លង​របស់​ខ្លួន​ ​ធ្វើ​អោយ​ប៉ះពាល់​កិត្តិយស​ខេត្ត ​យក​គ្រឿង​ចក្រ​ជីក​យក​ដី​ក្នុង​តំបន់​ហាមឃាត់

165

កំពង់ឆ្នាំង ៖ ​​មន្ត្រី​​ក្នុងខេត្ត​កំពង់ឆ្នាំង​ ​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​សោភ័ណភាព​ក្នុង​ខេត្ត​ ​ដើម្បី​ត្រៀម​អបអរសាទរ​បុណ្យ​ទន្លេ​ នៅ​ខែ​៣ ​ឆ្នាំ​២០១៩ ​ខាងមុខ ​ប៉ុន្តែ​បែរជា​ដន្លង​​​របស់​អភិបាលខេត្ត​កំពង់ឆ្នាំង​ ឯកឧត្តម ​​ឈួ​ ច័ន្ទ​ឌឿ​ន ធ្វើ​រឿង​ដែល​មិន​គួរ​នឹកស្មាន​ដល់ ​​ប៉ះពាល់​កិត្តិយស​ថ្នាក់ដឹកនាំ​ខេត្ត​យ៉ាង​ខ្លាំង​។

បញ្ហា​នេះ​ ​ត្រូវ​បាន​មហាជន​យល់ច្រឡំ ​និង​ធ្វើ​អោយ​ប៉ះពាល់​កិត្តិយស​ របស់​អភិបាលខេត្ត ដោយ​អ្នកខ្លះ​យល់ថា ​ឯកឧត្តម ​អភិបាលខេត្ត ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ ទើប​មិន​ហ៊ាន​បង្ក្រាប​រថយន្ដ​ធុន​ធំ​របស់​ក្រុមហ៊ុន​​លោក ​លោក កែវ ពិសី ​កំពុង​ជីក​កាយដី​ក្នុង​ព្រៃ​តំបន់​ហាមឃាត់​​ ។ ដូច្នេះ​អភិបាល​ខេត្ដ​ គួរ​ពិនិត្យ នឹង​មាន​វិធានការ តាមផ្លូវ​ច្បាប់ ​ស្ដីពី​ការ ​ កាប់​រុករាន​ ទន្ទ្រាន​ឈូសឆាយ ​ដី​គ្រប់គ្រង​ដោយ​រដ្ឋ ចំពោះ​លោក កែវ ពិសី ដែល​បាន​ជីក​កកាយ យក​អាចម៍ដី​លក់​ធ្វើ​សេដ្ឋី ក្នុង​តំបន់​ហាម​ឃាត់​ (​ជា​ប្រភេទ​ដីព្រៃ​លិច​ទឹក​) ធ្វើឱ្យ​ជំនាញ​គ្រប់​ស្ថាប័ន​ទាំងអស់​នៅក្នុង​ខេត្តកំពង់ឆ្នាំង ​មាន​ភាព​ខ្លាចរអា​គ្រប់ៗ​គ្នា​ ដោយ​មិន​ហ៊ាន​អនុវត្ត​ទៅតាម​ច្បាប់​របស់​រាជរ​ដ្ឋា​ភិ​បាល​ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ ហ៊ុនសែន ។

សម្រាប់​មន្ត្រី​ជំនាញ​វិញ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ​បាន​ប្រាប់​អ្នក​សារ​ព័​ត៌មានថា​ លោក​គ្រាន់តែ​ឮ​ថា​ មាន​អ្នក​រត់​ការ​សុំច្បាប់​ដល់​ខេត្តហើយ ​តែ​មិនទាន់​ឃើញ​មក​ដល់ដៃ​លោក​នៅឡើយ​ទេ ។ បើ​តាម​ប្រភព​ពី​អ្នកព័ត៌មាន ​បាន​ប្រាប់​ថា លោក កែវ ពិសី ​​ដោយ​អាង​អំណាច​ស្រមោល ​ជា​ដន្លង​ចៅហ្វាយខេត្ត​ផង​នោះ​ ​មិន​​ត្រឹម​តែ​ហ៊ាន​ប្រព្រឹត្ត​ខុស​ច្បាប់ប៉ុណ្ណោះ​ទេ!​ ថែមទាំង​អោយ​ក្ត និង​ជេរ​អ្នកកាសែត​ថា​អា​ឡប់​ ថែម​ទៀតផង​​ ។

សូមបញ្ជាក់ថា អភិបាលខេត្ត កំពង់ឆ្នាំង ត្រូវជា​ដន្លងដងស្នែង ជាមួយ​លោក កែវ ពិសី ដែលជា​អតីត ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ​ ដូច្នេះហើយ ​ទើបបានជា​លោក កែវពិសី ហ៊ាន​ប្រព្រឹត្ត​អំពើ​ដែល​ខុសច្បាប់ ជីក​កកាយ​ដី​របស់​រដ្ឋ លក់​យកលុយ​ចូល​ហោប៉ៅ​ ធ្វើ​សកម្មភាព​យ៉ាង គគ្រឹក គគ្រេង ដោយ​មិនទាន់​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នៅឡើយ ។ ​​ហេតុនេះហើយ ​តាំងពី​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ មកដល់ពេលនេះ​មាន​រយៈពេល​រាប់​ខែ​មកហើយ ​មិនទាន់មាន​មន្ត្រី​ជំនាញ​ណា ចុះទៅ​ពិនិត្យមើល​សកម្ម​ភាព ​ឬ ហាមឃាត់​នោះឡើយ ។

សូម​បញ្ជាក់ថា គ្រឿងចក្រ​ជាច្រើន​គ្រឿង​ បាន​នឹងកំពុង ជីក​កាយ​ដឹក​យ៉ាង ​គគ្រឹកគគ្រេង រហូត​មកដល់ បច្ចុប្បន្ននេះ​ នៅ​ក្នុងព្រៃ​មួយកន្លែង ​ចំណុច​ទួល​ត្នោត ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​ ឃុំ​ស្វាយជ្រុំ​ ស្រុក​រលាប្អៀ​ ខេត្តកំពង់ឆ្នាំង ​ដែល​ដី​តំបន់​នេះ​ មិន​មាន​ច្បាប់​ទាំងអស់។​ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា​ ឆ្នាំង​២០១៩នេះ ​​អ្នក​ព័ត៌មាន​​ទៅ​ផ្ដិត​យករូបភាព​បន្ដ ​ពី​សកម្មភាពនេះ ជីកកាយដី​ក្នុង​តំបន់​ហាមឃាត់​ ត្រូវ​បាន​គ្រឿង​ចក្រ​របស់​លោក​ កែវ ពិសី​ ផ្អាក​សកម្មភាព​បណ្ដោះអាសន្ដ​​ ។​​

ដោយឡែក​​លោ ស៊ុន សុវណ្ណារិទ្ធ​ អភិបាលរងខេត្ត​កំពង់ឆ្នាំង ​​ទទួលបន្ទុក​ជា​គណៈកម្មការ​គ្រប់គ្រង​ច្រាំងទន្លេ​ និង​អភិវឌ្ឍន៍ដីតំបន់ថ្មី ​បាន​ឲ្យដឹងថា​ ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​ថា ​លោក​ កែវ ពិសី ​គាត់​បាន​ប្រាប់​អ្នក​សាព័​ត៌មានថា​​ មាន​ច្បាប់​ បើ​ចង់​ដឹង​ច្បាស់​ ​ដល់​សួរ​គាត់​​ ​នឹង​ជំនាញ​ ​ប៉ុន្ដែ​​គ្រប់មន្ទីរ​ជំនាញ​បាន​ប្រាប់​ថា ​អត់​មាន​ច្បាប់​ទាំង​អស់ ​៕