សម្តេច​តេ​ជោ​ ៖ ​បើ​នាយករដ្ឋមន្ត្រី​គ្មាន​អំណាច​នោះ​ជាតិ​នឹង​មាន​បញ្ហា

166

ភ្នំពេញ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា ចំពោះ​អ្នក​ដែល​និយាយថា ​លោក ហ៊ុន សែន​ កំពុង​ពង្រឹង​អំណាច​នោះ ​គឺជា​ការ​ត្រឹមត្រូវ​ណាស់ ​ហើយ​សម្តេច ​សូម​អបអរសាទរ​នូវ​ពាក្យសំដី​បែបនេះ​ ព្រោះថា ​បើ​សម្តេច​ជា​អ្នក​កាន់អំណាច​ដឹកនាំ​ប្រទេស ​ហើយ​ទន់ខ្សោយ​ តើ​ដឹកនាំ​ប្រទេស​បែបណា​ទៅ​?

ថ្លែង​ក្នុងឱកាស​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ ​នៃ​ការបង្កើត​បញ្ជាកា​រដ្ឋាក​ង​ទ័ពជើងគោក ​​សម្តេច​តេ​ជោ បាន​ឆ្លើយតប​ចំពោះ​អ្នក​ដែល​រិះគន់​សម្តេច​ថា ​ជា​អ្នក​ពង្រឹង​អំណាច​។​ បើតាម​សម្តេច អ្នក​និយាយ​នោះ ​គឺ​ពិតជា​ត្រឹមត្រូវ​ព្រោះ​ថា ​បើ​នាយករដ្ឋមន្ត្រី​គ្មាន​អំណាច​នោះ​ប្រទេសជាតិ​នឹង​វឹកវរ​។

ក្រៅពីនេះ សម្តេច​តេ​ជោ បាន​ក្រើន​រម្លឹក​ដល់​កងទ័ព​នូវ​ភារកិច្ច​១០​យ៉ាង​ដែល​ត្រូវ​ប្រកាន់ខ្ជាប់​។​ ទី​១ ត្រៀមខ្លួន​ជាស្រេច​ការពារ​អធិបតេយ្យភាព​ជាតិ​, . រួមជាមួយ​កម្លាំង​ផ្សេងទៀត​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស​ដោយ​មិន​ត្រូវ​ឱ្យ​មាន​ការបំផ្លាញ​សន្តិភាព​ដែល​យើង​រក​បាន​ដោយ​លំបាក​នោះទេ ​បើទោះបីជា​តម្លៃ​ណាក៏ដោយ​។ ៣. ប្រឆាំង​ភេរវកម្ម វាយ​កម្ទេចចោល​អោយទាន់​នូវ​ឧបាយកល​បដិវត្ត​ពណ៌​ដោយ​មិនចាំបាច់​បទបញ្ជា ៤. កងទ័ព​ត្រូវ​មាន​ភារកិច្ច​ជួយ​ប្រជាជន​ក្នុង​គ្រោះមហន្តរាយ​។ ​៥. គាំទ្រ​កម្លាំង​អនុវត្ត​ច្បាប់​ធានា​ការពារ​ព្រៃឈើ ​ជលផល និង​ធនធាន​ដទៃទៀត​ដោយ​ជៀស​ឱ្យ​ផុត​ ក្នុង​សកម្មភាព​បំផ្លាញ​ធនធានធម្មជាតិ​គ្រប់យ៉ាង ​និង​មិន​ត្រូវ​ឱ្យ​ប្រជាជន​ស្រក​ទឹកភ្នែក​ដោយសារតែ​កងទ័ព​នោះឡើយ​។ ៦. គាំទ្រ​និង​ចូលរួម​ការ​ប្រមូល​ថវិកា​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ទប់ស្កាត់​ការរកស៊ី​គេចពន្ធ ​ដាក់ទោស​អ្នក​ដែល​រកស៊ី​ខុស ច្បាប់ និង​ការពារ​អ្នក​រកស៊ី​ស្របច្បាប់​។ ៧. ខិតខំ​ពង្រឹង​វិន័យ និង​ពង្រឹង​សមត្ថភាព​គ្រប់ផ្នែក ៨. យកចិត្តទុកដាក់​ថែរក្សា​គ្រឿងយុទ្ធោបករណ៍​។ ៩. យកចិត្តទុកដាក់​លើ​ការ​ពង្រឹង​ជីវភាព​កងទ័ព​ដូចជា​ជម្រក​ស្នាក់នៅ ​និង​ម្ហូបអាហារ​ជាដើម​។ និង​១០​ កងទ័ព​ត្រូវ​ដើរតួនាទី​ កសាង​ទំនាក់ទំនង​ល្អ​ការទូត​ជាមួយ​ប្រទេស​ជិតខាង កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យបាន​ល្អ​៕