Lionel Messi​ ស៊ុត​គ្រាប់​ទី​២៦ នា​រដូវ​កាល​នេះ ខណៈ​ជួយ Barcelona ឈ្នះ​ដាច់ ​៥​ពិន្ទុ​ពី At Madrid

289

បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​ហ្គ​អាជីព ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ La Liga Santander បាន​ឈាន​ចូល​សប្ដាហ៍​ទី​២១ ហើយ​ដែល​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ ​បេក្ខភាព​ម្ចាស់​ការពារ​តំណែង​ជើងឯក Barcelona បាន​យកឈ្នះ​ម្ចាស់ផ្ទះ Girona​ដោយ​លទ្ធផល ២០។

ការប្រកួត​ផ្ដើម​នៅ​វគ្គ​ទី​១ ក្រុម​ភ្ញៀវ Barcelona មាន​សំណាង​ជាង​ដោយ​អាច​រក​គ្រាប់​នាំមុខ​មុន​ កើត​ចេញពី​កីឡាករ​ខ្សែ​ការពារ Nelson Semedo ​បាន​យ៉ាង​ល្អ និង​រក្សា​លទ្ធផល​នេះ​បញ្ចប់ ៤៥​នាទី​ដំបូង​នេះ​។​ ​ឈាន​ចូល​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ Girona​ នៅតែ​គ្មាន​លទ្ធភាព​យក​គ្រាប់​តាម​ស្មើ​បាន​ឡើយ​ នឹង​បាត់បង់​កីឡាករ Bernardo Espinosa ដែល​ទទួល​កាត​ក្រហម​បណ្ដេញ​ចេញ នឹង​ផ្ដល់​ឱកាស​កីឡាករ​អា​ហ្ស​ង់​ទិន Lionel Messi​ អាច​ស៊ុត​គ្រាប់​ទី​២៦ របស់​ខ្លួន​នា​រដូវ​កាល​ក្នុង​ក្រប​ខណ្ឌ La Liga​ នៅ​នាទី​ទី៦៨ ក្រោយ​ការ​លេង​ស៊ី​ចង្វាក់​គ្នា​ជាមួយ​នឹង Jordi Alba ដើម្បី​ធានា​ជ័យជំនះ ២០ ទទួល​បាន ៣​ពិន្ទុ​បន្ថែម​ឈរ​លេខ​១ កំពូល​តារាង​សរុប​មាន ៤៩​ពិន្ទុ ដាច់​លេខ​២ At Madrid ៥​ពិន្ទុ ចំណែក Girona ​លេខ១៤ មាន ២៤ពិន្ទុ​។​ ​ប្រកួត​បន្ត​សប្ដាហ៍​នេះ​គឺ Barcelona ត្រៀម​ជួប Sevilla​ នៅ​ពេល Copa del Rey រាត្រី​ថ្ងៃ​ពុធ ហើយ​ត្រូវការ​ឈ្នះ​ដាច់ខាត​ក្រោយ​ភ្លាត់​ចាញ់ ២០ កាល​ជើង​ទី​១​ កន្លងមក៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ