Naomi Osaka លើក​ពាន Grand Slam លើក​ទី​2 ​ក្រោយ​ឈ្នះ Petra Kvitova ​វគ្គ​ផ្ដាច់ព្រ័ត្រ Australian Open

132

វាយ​កូន​បាល់៖ ​កីឡា​ការិនី​វាយ​កូន​បាល់​ជប៉ុន Naomi Osaka បាន​ជំនះ​ភាព​ភ័យ​ខ្លាច​ពី​ការ​ប្រកួត​ជាមួយ​ជើងឯក Wimbeldon​ ពីរ​លើក Petra Kvitova​ ដើម្បី​គ្រង​ជើងឯក Australian Open​

​​សិត​ដំបូង Osaka បាន​យកឈ្នះ 7-6(7-2) ធ្វើ​ឲ្យ​នាង​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ចង់​ឈ្នះ​ពាន Grand Slam លើក​ទី​ពីរ​ក្នុង​អាជីព​។ ​យ៉ាងណា​ក៏​ក្តី Osaka បាន​ស្រក់​ទឹកភ្នែក​បន្ទាប់ពី​បរាជ័យ​សិត​ទី​ពីរ សិត​ដែល​នាង​នាំមុខ 5-3 ទៅ​ហើយ​។ ​តែ​ក្រោយពី​ជូត​ទឹកភ្នែក​ហើយ សិត​ទី​បី Osaka ធ្វើ​បាន Breakpoint នៅ​ហ្គេម​ទី​បី និង​មិន​ភ្លាត់​ពិន្ទុ Matchpoint​ របស់​នាង​ដើម្បី​យកឈ្នះ​សិត​កាត់​សេចក្ដី 6-4 ចំណាយ​ពេល​ពេញ​មួយ​ប្រកួត 2ម៉ោង 27នាទី​។

​​ជ័យជំនះ​របស់ Naomi Osaka នៅ​ពេល​នេះ​គឺជា​ជើងឯក Grand Slam ពីរ​លើក​ជាប់ៗ​គ្នា និង​ជា​ពាន Grand Slam លើក​ទី​ពី​របស់​នាង​ដែរ​ក្នុង​អាជីព​។ ​កីឡា​ការិនី​វ័យ 21ឆ្នាំ​រូប​នេះ​ ក៏បាន​ក្លាយ​ជា​កីឡា​ការិនី​វ័យក្មេង​បំផុត ​ដែល​ឡើង​មក​ឈរ​តំណែង​លេខ​1 ពិភពលោក​រាប់​ពី​ឆ្នាំ2010 ដែល​ធ្វើ​បាន​ដោយ​កីឡា​ការិនី​ដា​ណឺ​ម៉ាក Caroline Wozniacki

អត្ថបទ​៖​នាង សុភា​វុ​ធ