សាំ​ម៉ូ​រ៉ៃ​ខៀវ​ជប៉ុន​ឡើង​​វគ្គផ្ដាច់ព្រ័ត្រ​ Asian Cup អារ៉ាប់​រួម ២០១៩ ហើយ​ក្រោយ​ឈ្នះ​អ៊ីរ៉ង់​ ៣-០

1261

បាល់ទាត់៖ ​បេក្ខភាព​ជើងឯក​ប្រចាំ​ទ្វីប​អាស៊ី​ ៤​ជំនាន់​ជប៉ុន​បាន​ទម្លាក់​ក្រុម​អ៊ីរ៉ង់​ក្នុង​លទ្ធផល ៣០ កាលពី​រាត្រី​ថ្ងៃ​ចន្ទ​​នៅ​ក្នុង​កីឡដ្ឋាន Hazza Bin Zayed Stadium នាទី​ក្រុង Al Ain ​ដែល​ទាក់ទាញ​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ជាង​ ២​ម៉ឺន​នាក់​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន AFC Asian Cup ឆ្នាំ​២០១៩ លើទឹក​ដី​នៃ​ប្រទេស​អារ៉ាប់​រួម​។

​​តាម​ពិត​ទៅ​ក្រុម​អ៊ីរ៉ង់​គឺជា​បេក្ខភាព​ឈានមុខ​គេ​ថា​ នឹង​អាច​ឈ្នះ​ជើងឯក​ឆ្នាំនេះ ហើយក៏​ជា​លើក​ដំបូង​ដែរ​បើ​គេ​ឈ្នះ​ចុង​ក្រោយ​កាល​ឆ្នាំ​១៩៧៦ តែ​អ្វី​បែរជា​ខកចិត្ត​ខ្លាំង​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន នៅ​ពេល​ដែល​ជប៉ុន​យកឈ្នះ ៣​គ្រាប់​ផ្ទួនៗ​គ្នា​ក្នុង​វគ្គ​ទី​២។​ ​គ្រាប់​ដំបូង​របស់​ជប៉ុន​ធ្វើ​បាន​ដោយ​កីឡាករ Yuya Osako​ នៅ​នាទី​ទី៥៦ ដោយ​ថ្វី​ក្បាល​ដ៏​ប៉ិនប្រសព្វ​បំផុត មុន​ពេល​ដែល​ខ្លួន​គេ​ដដែល​អាច​ស៊ុត​គ្រាប់​បាល់​ពិន័យ ១១​ម៉ែត្រ​បានសម្រេច​នាំមុខ ២០ នៅ​នាទី​ទី៦៧ ខណៈ​ដែល​អ៊ីរ៉ង់​វាយ​សម្រុក​ខ្លាំង​ បែរជា​ត្រូវ​ក្រុម​ជប៉ុន​អាច​ឆក់​ឱកាស​ដើម្បី​ធានា​ជ័យ​ជំនំ​នះ ៣០ ដោយ​ថ្វី​ជើង​កីឡាករ​ Genki Haraguchi​ នៅ​នាទី​ទី៩០+១ ធ្វើ​ឲ្យ​គ្រូ​បង្វឹក​អ៊ីរ៉ង់​ដល់​ថ្នាក់​សុំលាលែង​ពី​តំណែង ​ក្រោយ​បញ្ចប់​ការ​ប្រកួត​តែ​ម្តង​។

​​តាម​រយៈ​ជ័យជំនះ​ជប៉ុន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ​អង្គុយ​រង់​ចាំ​ជួប​ក្រុម​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​រវាង​ម្ចាស់ផ្ទះ​អារ៉ាប់​រួម​ស្វាគមន៍​ក្រុម​កាតានៅ​ម៉ោង ៩​រាត្រី​នេះ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍ BTV News ផង​ដែរ៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ