សាំ​បា​ប្រេ​ស៊ី​ល​ហ្វឹកហាត់​ត្រៀម​ស្វាគមន៍​ក្រុម​អែល​សាល់​វ៉ា​ឌ័​រ​លក្ខណ​មិត្តភាព​នៅ​ព្រឹក​ស្អែក​

385

បាល់ទាត់៖ កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ ​ក្រុម​សាំ​បា​ប្រេ​ស៊ី​លបាន​ចេញ​មក​ហ្វឹកហាត់​ ក្រោយ​មិន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត ​World Cup កន្លងមក​ទៅ​នៅ​ប្រទេស​រុស្ស៊ី ហើយ​ដាក់​ការឈឺចាប់​នេះ​ក្រោយ​ខ្នង ​ដើម្បី​ប្រមូល​ផ្តុំ​ការ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​។

​​ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក Tite ជើងឯក​បាល់ទាត់​ពិភពលោក ៥​សម័យ​ប្រេ​ស៊ី​ល​ធ្វើ​បាន​ល្អ​បំផុត​នៅ​ក្នុង​វគ្គ​ជំ​រុះ ប៉ុន្តែ​មាន​កីឡាករ​ឆ្នើម Neymar យ៉ាង​ណាក៏​ដោយ​ក៏​ប្រេ​ស៊ី​ល​បាន​ត្រឹម​ធ្លាក់​​ចេញ​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​ក្រោម​ស្នាដៃ​បិសាច​អឺរ៉ុប​បែលហ្ស៊ិក​។​ ​នៅ​ក្នុង​ការប្រកួត​មិត្តភាព​នេះ​ផង​ដែរ ​គ្រូ​បង្វឹក​បាន​កោះហៅ​កីឡាករ​ល្អ​ៗ​ជាច្រើន​ដូចជា Neymar, Thaigo Silva និង Marquinhos របស់ Paris Saint Germain កីឡាករ​ពី​ក្រប​ខណ្ឌ La Liga, Casemeiro និង Philippe Coutinho រួម​ជាមួយ​ខ្សែប្រយុទ្ធ Douglas Costa របស់ Juventus ផង​ដែរ​។

​​រំលឹក​ថា ​ក្រុម​ដែល​ស្ថិត​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​ទាំង​២​ នេះ​គឺ​ខកខាន​ជួប​គ្នា​អស់​ពេល ២០​ហើយដែល​ការ​ប្រកួត​ចុងក្រោយ​នៅ​ឆ្នាំ១៩៩៨ ប្រេ​ស៊ី​ល​លត់​អែល​សាល់​វ៉ា​ឌ័​រ 4-0 ក្នុង Group Stage ពាន CONCACAF Gold Cup នៅ​ទឹកដី Los Angeles​។​ ​ហើយ​ការប្រកួត​ចំពោះ​មុខ​ប្រេ​ស៊ី​ល និង​អែល​សាល់​វ៉ា​ឌ័​រ​នឹង​ជួប​គ្នា​នៅ​កីឡដ្ឋាន FedExField ដែល​ជា​ទឹកដី​កីឡដ្ឋាន​បាល់​ឱប NFL នៃ​ក្រុម Washington Redskins ដែល​វា​មាន​ចម្ងាយ ៨​គឺ​ឡូ​ម៉ែត្រ​ពី​ទីក្រុង Washington DC៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ