សហរដ្ឋអាមេរិក​នឹង​ប្រារព្ធ​ខួប​លើក​ទី​១៧ នៃ​ការ​វាយ​ប្រហារ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជ​

322

អាមេរិក៖ មនុស្ស​រាប់​ពាន់​នាក់​នឹង​ប្រមូល​ផ្ដុំ​គ្នា​​ក្នុង​ទីក្រុង​ញូវយ៉ក, រដ្ឋធានី​វ៉ាស៊ីនតោន​, ទីក្រុងសាន​ស្វី​ឡេ និង​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រម្លឹក​ដល់​មនុស្ស​ជិត ​៣​ពាន់​នាក់​ដែល​បាន​បាត់​បង់​ជីវិត​ នៅ​ពេល​ចោរប្លន់​យន្តហោះ​បើ​ក​បំ​បុក​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ២០០១។

​នៅ​ក្នុង​ទីក្រុង New York ពិធី​មួយ​នឹង​ត្រូវ​ប្រារព្ធ​ឡើង នៅ​កន្លែង​រម្លឹក​ដល់​ការវាយប្រហារកាលពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ​ជាទី​ដែល​ក្រុម​អ្នក​កាន់ទុក្ខ​បាន​ប្រមូល​ផ្ដុំ​គ្នា ខណៈ​ពួកគេ​បាន​ប្រារព្ធ​ធ្វើជា​រៀង​រាល់​ឆ្នាំ ​ចាប់​តាំង​ពី​ការ​វាយប្រហារ​នោះ​ សម្រាប់​ការ​អាន​ឈ្មោះរបស់​ជនរងគ្រោះ​ ពី​ការវាយប្រហារ​ទាំង​នៅ​ក្នុង​ឆ្នាំ​១៩៩៣​ និង​២០០១​ទៅលើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក។ ពួកគេ​ក៏​នឹង​ប្រារព្ធ​ពិធី​ដ៏​ស្ងៀមស្ងាត់​មួយ​ផង​ដែរ នៅ​ទូទាំង​ទីក្រុងនៅម៉ោង 8:46នាទី​ព្រឹក ជា​ពេលវេលា​ដែលក្រុមហ៊ុន​អាកាសចរណ៍ American Airlines Flight 11 បាន​បុក​ទម្លាយ​ចូល​ក្នុង​ប៉ម​អគារ North Tower ជាមួយ​នឹង​ការ​វាយ​ប្រហារ​ជា​លើក​ទី​២ នៅ​ម៉ោង 9:03នាទី​ព្រឹក ​នៅ​ពេល​ដែល​យន្តហោះ United Airlines Flight 175 វាយប្រហារ​ប៉ម​អគារ South Tower​។​

​អូ​សា​ម៉ា ប៊ី​នឡា​ឌិន និង​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ បាន​អះអាងទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារអត្តឃាត​នេះ បន្ទាប់មក​សង្គ្រាម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ក៏បាន​កើតឡើង​ក្នុង​ប្រទេស​អា​ហ្វា​ហ្គា​នី​ស្ថាន​។​ កងកម្លាំង​អាមេរិក​បាន​សម្លាប់ អូ​សា​ម៉ា ប៊ី​ឡា​ឌិន ក្នុង​ខែ​ឧសភា ឆ្នាំ​2011 ក្នុង​ការ​វាយ​ឆ្មក់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ទៅលើ​កន្លែង​លាក់ខ្លួន​របស់​លោក​ ក្នុង​ទីក្រុង​អា​បូ​តា​បាត​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​បាន​បញ្ចប់​ការ​តាម​ប្រ​ម៉ាញ់​ មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​រូប​នេះ​ជិត​ ១០​ឆ្នាំ៕

អត្ថបទ៖ សុខ​មាន