Gareth Southgate នឹង​ឲ្យ​ Harry Kane សម្រាក​ពេល​ជួប​ស្វ៊ី​ស​យប់​នេះ​

354

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Tottenham Hotspur, Harry Kane នឹង​ត្រូវ​ឲ្យ​សម្រាក​ដោយ​គ្រូ​បង្វឹក​អង់គ្លេស Gareth Southgate មុន​ជួប​ស្វ៊ី​សយ​ប់​នេះ​លក្ខណមិត្តភាព​អន្តរជាតិ​។

​​ខ្សែប្រយុទ្ធ​វ័យ 25ឆ្នាំ​ដែល​ស៊ុត​បញ្ចូល​ទី​បាន 6គ្រាប់ និង​ឈ្នះ​ស្បែកជើង​មាស​នៅ World Cup 2018 រូប​នេះ បង្ហាញខ្លួន 61ប្រកួត​ហើយ​គ្រប់ការ​ប្រកួត​ទាំងអស់​រដូវ​កាល​មុន​។ ​មិត្ត​រួម​ក្រុម​របស់ Harry Kane, Dele Alli ក៏​មិន​មាន​ឈ្មោះ​ដែរ​ក្រោយ​មាន​របួស​សាច់ដុំ​។ ​អង់គ្លេស​នឹង​ត្រូវ​ជួប​ស្វ៊ី​ស​នៅ​ទីក្រុង Leicester បន្ទាប់ពី​ចាញ់​បី​ប្រកួត​ជាប់​គ្នា តែ​មិន​ធ្លាប់​ចាញ់​ជាប់​គ្នា​ដល់ 4ប្រកួត​ឡើយ​។ ​មុន​ជួប​ស្វ៊ី​សយ​ប់​នេះ​លោក Gareth Southgate ក៏បាន​កោះហៅ​កីឡាករ​ចំណូល​ថ្មី​ពី​ក្រុម U-21 ដែរ ដែល​ជា​កីឡាករ​របស់ Leicester City, Ben Chilwell និង Damarai Gray​។ ​អង់គ្លេស​ចុង​សប្ដាហ៍​កន្លង​ទៅ​បាន​បើក​ទំព័រ UEFA Nations League ដោយ​ចាញ់​អេ​ស្ប៉ា​ញ 2-1 ដែល​ជា​ប្រកួតដំបូង​រាប់​ពី​ចាញ់​ប៊ែ​ល​ហ្ស៊ិ​ក​នៅ World Cup៕
​អត្ថបទ​៖​នាង សុភា​វុ​ធ