សហរដ្ឋអាមេរិក​នឹង​ប្រកាន់​ជំហរ​មុតមាំ​ប្រឆាំង​តុលាការ​ទីក្រុង​ឡាអេ​

525

អាមេរិក៖ សេត​វិមាន​នឹង​ប្រកាន់​យក​ជំហរ​ដ៏​មុតមាំ​មួយ ប្រឆាំងនឹងតុលាការ​ទីក្រុង​ឡាអេ​កាលពី​ថ្ងៃ​ចន្ទ បើ​សិន​បើ​តុលាការ​នេះ​នឹង​បោះ​ជំហាន​ទៅ​មុខ ​ជាមួយ​ការស៊ើបអង្កេត​លើ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ច​ន ប៉ុល​តុ​ន នឹង​គំរាម​ដាក់ទណ្ឌកម្មប្រឆាំង ចៅ​ក្រុម​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិហៅ​កាត់​ថា ICC នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​ថា ដ៏​សំខាន់​លើកដំបូង​របស់​លោក ចាប់​តាំង​ពី​ចូលរួម​ក្នុង​រដ្ឋ​បាល​របស់​លោក ត្រាំ​។ យោង​តាមសេចក្ដី​ពង្រាង​នៃសុន្ទរ​កា​ថារបស់​លោក ប៊ុល​តុ​ន ដែល​ត្រូវ​បានទទួល​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ លោក​​និយាយ​ថា សហរដ្ឋអាមេរិកនឹង​វាយបកប្រឆាំង ការស៊ើបអង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្នុង​ករណី​ចោទ​ប្រកាន់​ថា​ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាមក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រព្រឹត្ត​ឡើង​ដោយក្រុម​សមាជិក​ទាហាន​អាមេរិក​៕
​​
អត្ថបទ៖ សុខ​មាន