ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ប្រកាស​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​ឯកឧត្ដម ជួន​សុវណ្ណ ដែល​ផ្ទេរ​ទៅកាន់​តំណែង​ថ្មី​

12348

ភ្នំពេញ៖ នៅ​ស្នងការដ្ឋាន​នារ​សៀ​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា​នេះ មាន​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែង តាំង​មុខតំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតី​ភាព ឯកឧត្តម សន្តិ​បណ្ឌិត ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​និង​ជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

នៅ​ក្នុង​ឯកឧត្តម សន្តិ​បណ្ឌិត ចាន់ អ៊ា​ន​ មាន​ប្រសា​ស​ន៍លើកឡើងថា​,​ការងារ​រក្សា សន្តិ​សយ​ខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការងារ​បោះឆ្នោត​ប្រកបដោយ​ភាពរលូន​។​

បន្ត​ចូលរួម​អនុវត្ត​គោលនយោបាយ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល ។ ​​កម្ពុជា​កំពុង​ពង្រឹង​ខ្លួន​លើ​វិថី​នីតិ​រដ្ឋរាជ រដ្ឋាភិបាល​បាន​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ និង​ជួយ​ឃ្លាំមើល​ការ​ផ្តល់សេវា​សាធារណៈ​ឲ្យ​កាន់តែ​ល្អ ដែល ជា​ការ​អនុវត្ត​គោ​លការ​ណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី និង​ពហុបក្ស នៅ​កម្ពុជា​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាលជាតិ​ត្រូវ​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ជា​ផ្លូវការ​។​

ឯកឧត្តម ស ថេត ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ជា​ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ​ជំនួស​ឯកឧត្តម​

នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ផ្ទេរ​ភារកិច្ច និង​តែង​តាំងពី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មកជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​លោក កៅ ខុន​ដា​រ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​។​

ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទើប​តែងតាំង​ថ្មី មាន​ប្រសា​ស​ន៏​លើកឡើងថា​ ដើម្បី​សម្រេចបាន​នូវ​ភារកិច្ច​នេះ​យើង​ត្រូវ ឲ្យ​មាន​កិច្ចសហការ​ជាមួយ​គ្រប់​ស្ថាប័ន សំដៅ​ដល់​ការអនុវត្ត​មាន​ប្រសិទ្ធិភាព​ខ្ពស់ ធានា​នូវ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជា ពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​។​

នុ​វត្ត​តាម​គោលនយោបាយ​ចតុកោណ​ទី​៤ របស់រ​ជ​រដ្ឋាភិបាល ដើម្បី​បំរើសេវា​សា​ធា រណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

នាឱកាស​នោះដែរ​ឯកឧត្តម​ឃួ​ង​ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសា​ស​ន៏​លើកឡើងថា​;​បាន​វាយតម្លៃ​ខ្ពស់​ដែល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្រេចបាន​ក្នុងការ​ការពារ​សន្តិ សុខ ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​មានការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច រីក ចម្រើន​។​

ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថា​ ​ការបោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នាពេល​កន្លងមក​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ មាន​សន្តិសុខ​ល្អ គ្មាន​អំពើហិង្សា​៕​