Manchester United ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​ចិន​ក្នុង​ការ​បញ្ចេញ Marouane Fellaini

457

បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​ចិន Shandong Luneng​ ក្នុង​ការ​ផ្ទេរ​កីឡាករ​ជម្រើស​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Maroune Fellaini​ តែ​ការ​សំរេច​ផ្ទេរ​ទៅ​កាន់​ទឹកដី​ចិន​ប្រហែល​ត្រូវ​យឺតយ៉ាវ ព្រោះ​ទីផ្សារ​ដោះដូរ​កីឡាករ​ចិន​បើកចំហ​រហូត​ចុងខែ​កុម្ភៈ​។

​​Marouane Fellaini​ ធ្លាប់​បាន​បង្ហាញខ្លួន​ទៀងទាត់​នៅ Manchester United ក្រោម​ការដឹកនាំ​របស់​លោក David Moyes​ និង Louis van Gaal​ក៏ដូចជា Jose Mourinho​ តែ​ក្រោយ​មក​ក្រោម​ការ​ដឹក​នាំរ​បស់​គ្រូ​បង្វឹក​បណ្ដោះអាសន្ន Ole Gunnar Solskjaer​ តែងតែ​ស្ថិត​នៅ​ក្រៅ​ជម្រើស​។ ​ប្រសិនបើ​កីឡាករ​វ័យ 31ឆ្នាំ​រូប​នេះ​ផ្ទេរ​ទៅកាន់​ក្លិប​ចិន​បាន​សំរេច នឹង​ធ្វើ​អោយ​គេ​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ចក្រភព​អង់គ្លេស ​រយៈ​ពេល​ជាង 10ឆ្នាំ​បន្ទាប់​ពី​មក​កាន់​ទឹកដី​អង់គ្លេស​ដំបូង​ជាមួយ Everton ផ្ទេរ​ពី​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Standard Liege តាំងពី​ឆ្នាំ 2008

អត្ថបទ​៖​នាង សុភា​វុ​ធ