ស្ថាន​ទូត​ចិន​ផ្លែផ្កា​ឱ្យ​អាមេរិក​ថា ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០​​មិន​ទាក់​ទង​អាមេរិក​ទេ ​ប៉ុន្តែ​ទាក់​ទង​នឹង​CIA

143

ភ្នំពេញ៖ ស្ថានទូតចិន​ប្រចាំ​កម្ពុជា​តាម​រយៈ​ហ្វេស​ប៊ុក​របស់​ខ្លួនកា​ល​ពី​ថ្ងៃ​ម្សិល​មិញ​ បាន​លើក​ឡើង​បែប​ផ្លែផ្កា​ឱ្យ​សហរដ្ឋ​អាមេរិក​ថា ​អាមេរិក​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ឪ​នរោត្តម​សីហនុ ​នៅ​ឆ្នាំ១៩៧០​នោះ​ទេ ​ប៉ុន្តែ​CIA​របស់​អាមេរិក​ទេ​ដែល​ជា​អ្នក​ពាក់ព័ន្ធ​។

ដោយ​មិន​បង្អង់​យូរ​បន្ទាប់​ពី​ស្ថានទូ​ត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បដិសេធ​ថា​ខ្លួន​មិន​ពាក់​ព័ន្ធ​​នៃ​រដ្ឋប្រហារ​សម័យ​លន់​ នល់​ ភ្លាម​ៗ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​បាន​លើក​ឡើង​វិញ​ថា​ រ​ដ្ឋ​ប្រហារ​ដែល​នាំឲ្យកម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្រ្កាម​រ៉ាំរ៉ៃ ​អស់​រយៈ​ពេល​យ៉ាង​យូរ​នោះ ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង ​CIA ។

ស្ថាន​ទូត​ចិន​បាន​គូស​បញ្ជាក់​ក្នុង​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា ​ “ក្នុង​ពេល​ថ្មី​ៗ​នេះស្ថា​ន​ទូត​ប្រទេស​មហា​អំណាច​មួយ​ប្រចាំ​កម្ពុជា​ប្រទេស​ខ្លួន​មិ​ន​មាន​ជាប់​ទាក់​ទង​អ្វី​ជា​មួយ​នឹង​រដ្ឋ​ប្រហារ​សម័យ​ លន់​ នល់ ​នៅ​ក្នុងប្រទេសក​ម្ពុជា​ កាល​ពី​ដើម​ទសវត្សរ៍​ទី​៧០ ​នៃ​សតវត្សរ៍​មុន​ទេ​។ ជា​ការ​ពិតណា​ស់ ​រដ្ឋ​ប្រហារ​ដែល​នាំ​ឲ្យកម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្រ្កាម​រ៉ាំរៃអ​ស់​រយៈ​ពេល​ យ៉ាង​យូរ​នោះ​មិន​មាន​ ទំនាក់​ទំនង​អ្វី​នឹង​ អាមេរិក​ទេ ​ប៉ុន្តែមាន​ទាក់​ទង​នឹង​ CIA”​។​

ការលើក​ឡើងឆ្លើ​យ​តប​របស់​​រវាង​មហា​អំណាច​ចិន​នៅ​ពេល​នេះ ​ធ្វើឡើ​ង​បន្ទាប់​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅក​ម្ពុជា ​បាន​​លើកឡើ​ងថា​ ​សហរដ្ឋ​អាមេរិក​មិន​បាន​ពាក់ព័ន្ធ ​នៅ​ក្នុង​រដ្ឋ​ប្រហា​រ​ដែល​នាំ​ឲ្យលោ​ក​ លន់ នល់ ​ឡើងកា​ន់​អំណាច​នោះ​ទេ ​ប៉ុន្តែ​មាន​ភស្តុតាង​យ៉ាង​ច្រើន​ដែល​បង្ហាញ​ថា ​រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​របបខ្មែ​រ​ក្រហម​។

សូមបញ្ជាក់​ថា នេះគឺ​ជាលើក​ទី​១​ហើយ​ដែល​មហា​អំណាច​ធំៗ​ទាំ​ង​ពីរ ​បាន​ឆ្លើយ​ឆ្លង​គ្នា​ពាក់ព័ន្ធ​អំពើរ​ដ្ឋប្រហារ​ខុស​ច្បាប់​រប​ស់​លន់​ នល់ ​និង​គូកន ​ដែល​បាន​អូស​ទម្លាក់​កម្ពុជា​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ និង​សង្គ្រាម​ស៊ីវិល​។ សូម​បញ្ជាក់​ថា ​ថ្ងៃ​ទី១​៨ ​ខែ​មីនា​ ឆ្នាំ​១៩៧០ ​លន់​ នល់ ​និង​បក្ខពួក​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់សម្តេច​ឪ​នរោត្តម​សីហនុ ​ដែល​ជា​ដើម​ចម​នាំ​ឲ្យ​ប្រទេស​កម្ពុជា ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ស៊ីវិល ​និងរបប​វាល​ពិឃាត​ប្រល័យ​ពូជសាសន៍​ប៉ុលព​ត​៕