របរ​ចិញ្ចឹម​មាន់​ស្រែ រួមចំណែក​កែ​លម្អ​ជីវភាព​កសិករ​ និង​ទប់ស្កាត់​ការ​ចំណាកស្រុក

141

ស្វាយរៀង ៖ ​ សត្វ​មាន់ ជាត​សត្វ​មួយ​ប្រភេទ​ក្នុងចំណោម​សត្វ​ឯទៀត ​ដែល​ប្រជាកសិករ​ខ្មែរ​និយម​ចិញ្ចឹម ​ដើម្បី​យក​សាច់​ធ្វើជា​ អាហារ និង​លក់​យក​កម្រៃ​កែ​លម្អ​ជីវភាព​ បន្ថែម​ពីលើ​របរ​ផ្សេងៗ​ទៀត​។

លោក តូច សេង ម្ចាស់​ការដ្ឋាន​ចិញ្ចឹម​មាន់​ស្រែ​ស្វាយរៀង​ ក្នុង​ឃុំ​កំពង់ចម្លង ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​ បាន ឱ្យដឹងថា ​គ្រួសារ​លោក ក៏​ដូច​គ្រួសារ​អ្នកភូមិ​ឯទៀត​ដែរ​ បាន​ចា​ប់យក​របរ​ចិញ្ចឹម​មាន់​លក់​ដោះដូរ​យក​ប្រាក់​មក​ចិញ្ចឹម​គ្រួ ​សារ បន្ថែម​ពីលើ​របរ​ផ្សេងៗ​ទៀត​ គ្រាន់តែ​គ្រួសារ​ខ្លះ​ចិញ្ចឹម​តិច និង​គ្រួសារ​ខ្លះទៀត​ ចិញ្ចឹម​ច្រើន​។

លោក​ បានឱ្យដឹងថា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​មា​ន់​ គឺ​ត្រូវតម្រូវ​តាម​កត្តា​ធំៗ​បួន​យ៉ាង គឺ​ការ​ជ្រើស ​រើស​ដី​ធ្វើ​ទ្រុង​ឱ្យ​បាន​ឆ្ងាយ​ពី​ភូមិ ប្រមូល​ផ្តុំ​ដី​មាន​ភាព​ទូលាយ ​និង​ដាច់​ពី​ភូមិ​អ្នកស្រុក បរិស្ថាន​ល្អ ខ្យល់​បរិសុទ្ធ ​គ្មាន​ចម្លង​ មេរោគ ​ការជ្រើសរើស​ពូជ ​ការឱ្យ​ចំណី និង​ការ​ធ្វើ​វ៉ាក់សាំង​មាន់ ដែល​សង្ស័យ​មាន​ជំងឺ​។

កសិករ​រូបនេះ ​បានឱ្យដឹង​ទៀតថា​ បច្ចុប្បន្ន មាន់​ស្រែ​ស្វាយរៀង មាន​ទីផ្សារ​ល្អ ​មាន់ពូជ​ស្បែក​លឿង ជើង​ពណ៌ ល្មៀត សម្បូរ​ខ្លាញ់ ប្រើ​ចំណី​ធម្មជាតិ ​មាន​អង្ករ កន្ទក់​ និង​បន្លែ​ត្រកួន គ្មាន​ជំងឺ​ និង​ហូប​ឆ្ងាញ់​។

លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម ​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ខេត្ត ស្វាយរៀង ​បានឱ្យដឹងថា ​នៅ​ទូទាំង​ខេត្ត ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ បាន​ចាប់​យក​របរ​ចិញ្ចឹម​មាន់ ទា គោ ក្របី ​នៅតាម គ្រួសារ និង​សហគមន៍ ប្រមាណ​ជាង​១​លាន​ក្បាល​ដែរ ​ដើម្បី​យក​សាច់​ហូបចុក​ និង​លក់​ដោះដូរ​យក​កម្រៃ ក្នុងនោះ ខេត្ត ​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំៗ ​ចំនួន​បួន កំពុង​ដំណើរ​ការ​ចិញ្ចឹម ​ដើម្បី​លក់​ដោះដូរ​បម្រើ​ជីវភាព​ប្រពល​រដ្ឋ​ក្នុង​ខេត្ត​ និង​ខេត្ត ​ជិតខាង ដោយ​តម្លៃ​សមរម្យ​។

លោក បានបញ្ជាក់​បន្ថែមថា ​ខេត្តស្វាយរៀង នៅពេល​បច្ចុប្បន្ន ​ក្រៅពី​ផលិតផល ​ស្រូវ អង្ករ ខេត្ត​ធានា​ផលិតផល សាច់​បម្រើ​ការ​ហូបចុក​របស់​ពលរដ្ឋ​ស្ទើ​រ ​តែ​បាន​១០០​ភាគរយ​ហើយ​ នៃ​ចំនួន​ពលរដ្ឋ​ជិត​៧​សែន​នាក់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ​៕