ជនអន្តោប្រវេសន៍​ជាង​ ១០០​នាក់​បាន​លង់​ទឹក​ស្លាប់​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ប្រទេស​លី​ប៊ី

443

លីប៊ី៖ ទីភ្នាក់ងារ​ជំនួយបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​​ថា ជនអន្តោប្រវេសន៍​ជាង ​១០០​នាក់​បាន​លង់​ទឹក​ស្លាប់ក្នុង​ហេតុការណ៍​ធ្លាយ​ទូក​ពោង​ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ប្រទេស​លី​ប៊ីកាលពី​ដើមខែ​នេះ​។

​យោង​តាម​ការ​អះ​អាង​រ​បស់​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន ​(MSF) បាន​ឲ្យ​ដឹង​ថា ទូក​ពោង ​២​គ្រឿង​បាន​ចេញ​ដំណើរ​កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​កន្លងទៅ ប៉ុន្តែ​ទូក​មួយ​គ្រឿងបាន​ធ្លាយរួច​ក៏​លិច​ចូល​ទៅ​ក្នុង​សមុទ្រ​។​ ដោយឡែក​អ្នក​រស់រាន​ ២៧៦​នាក់ត្រូវ​បាន​គេ​នាំមក​កាន់​កំពង់ផែខូ​ម​ស៍ របស់​ប្រទេស​លី​ប៊ីស្ថិតនៅ​ចម្ងាយ​ប្រហែល​ ១០០​ម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​ទ្រី​ប៉ូ​លី​។​ ក្រុម MSF បាន​និយាយ​ថា បច្ចុប្បន្ន​ក្រុម​ជនអន្តោប្រវេសន៍​ទាំង​អស់​នេះ ត្រូវ​បាន​រក្សាទុក​បណ្ដោះ​អាសន្ន​នៅ​ក្នុង​មណ្ឌល​បង្ខាំង​ខ្លួន​មនុស្ស​។​ អ្នក​រស់រាន​ទាំងអស់​ដែល​រួម​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​ទារក​ផង​ដែរ​នោះ​ត្រូវ​បាន​ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ MSF ​សម្រាប់​ជំងឺ​ផ្ដាសាយ​ធ្ងន់ និង​ស្នាម​រលាក​ដោយសារតែ​ប្រេង​លិច​៕
អត្ថបទ៖ សារ៉ាត់