មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ធម្មការ​៖​ អ្នក​កាន់​សាសនា​ផ្សេង​ៗ​គ្នានៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ដែល​បង្ក​ជំលោះជា​មួយ​គ្នា​នោះ​ទេ​

91

តាកែវ៖ មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ធម្មការ ​និង​សាសនា ​ឯកឧត្តម ​ សៀ សុភ័ក្រ្ត ​បាន​មាន​ប្រសាសន៍​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ពេញ​ទី​ និង​បើក​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​ក្នុង​ការ​គោរព ​និង​ប្រតិបិត្ត​តាម​ជំនឿ​សាសនា​រៀង​ៗ​ខ្លួន​ ហើយ​អ្នក​សាសនា​ខុស​គ្នា​ក៏​មិន​ដែល​បង្ក​បញ្ហា​ទំនាស់​អ្វី​និង​គ្នាដែ​រ ​។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​ប្រមាណ​ជាង​១​ពាន់​នាក់​ ដែល​មក​ពី​ទូទាំង​ស្រុក​តាំ្រកក់​ ខេត្ត​តាកែវ ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​ជួប​ជុំ​គ្រិស្ត​បរិស័ទ្ធ ​ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​អង្គការ​បេសកកម្ម​នៃក្តីសង្ឃឹម​នៅ​កម្ពុជា ​នៅ​ព្រះវិហារ​មួយ​កន្លែង ​ក្នុង​ឃុំ​អង្គតា​សោម ​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ ​កាល​ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ​ទី​៧ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​ឯកឧត្តម ​អ្នក​ឧកញ្ញ៉ា ​សៀ ​សុភ័ក្រ្ត ​រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ ​និងសាសនា ​បាន​មាន​ប្រសាសន៍​បន្ត​ថា ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការជឿ​លើ​សាសនា​ផ្សេង​ៗ ​ពោល​គឺ​រាជរដ្ឋាភិបាលបា​នធ្វើ​សុខដុមនីយកម្ម​សាសនា​នៅ​ក្នុង​ប្រទេស​អោយ​រស់នៅ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​។ ​អ្នក​កាន់​សាសនាផ្សេ​ងៗ​គ្នា​មិន​ដែល​បង្ក​បញ្ហា​ជា​ជំលោះ​ឬ​ប្រើ​ហិង្សា​ដាក់​គ្នា​ដូច​នៅ​ប្រទេស​មួយ​ចំនួ​ន​ទៀត​នោះ​ដែរ​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​អ្នក​កាន់​សាសនា​ទាំងអស់​ចេះ​រួបរួម​គ្នា​ និង​ស្រលាញ់​គ្នា​ ចេះ​សាមគ្គី​គ្នា ​ដូច​បង​ប្អូន​តែមួយ​ ។

រដ្ឋលេខា​ធិការ​រូប​នេះ​បន្ថែម​ទៀត​ថា ​រដ្ឋ​ធម្មនុញ្ញ​នៃ ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បាន​កំណត់​យ៉ាង​ច្បាស់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ​មាន​សិទ្ធិ​ពេញ​ទី​ ខាង​ជំនឿ ​សេរីភាព​ខាង​ជំនឿ ​ហើយ​ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ​ត្រូវ​បាន​រដ្ឋធានា​ក្នុង​លក្ខ​ខ័ណ្ឌ ​ដែល​មិន​ប៉ះ​ពាល់​ដល់​ជំនឿ ​ឬ​សាសនា​ដទៃ​ទៀត ​មានន័យ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ ពុំ​បាន​ចាប់​បង្ខំ ​ឲ្យ​គោរព​ប្រតិបត្តិ​សាសនា​ណា​មួយ​ នោះ​ទេ​ ពោល​គឺ​ឲ្យ​តែមា​ន​ជំនឿ​រៀង​ៗ​ខ្លួន ​។

បើតាម​ឯក​ឧត្តម​ អ្នក​ឧកញ្ញ៉ា ​សៀ ​សុភ័ក្រ្ត ​ការ​បើក​សិទ្ធិ​សេរីភាព​លើ​ជំនឿ​សាសនា​ចំពោះប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នេះ ​គឺបា​ន​មក​ពី​ប្រទេស​ជាតិ​របស់​យើង ​ទទួល​បាន​នូវ​សុខ​សន្តិភាព ​និង​ស្ថេរភាព​នយោបាយ​ ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​ទទួល​បាន​នូវ​ភាព​សុខសាន្ត ​និង​មាន​ឱកាស​ច្រើន​ក្នុង​ការ​មាន​ជំនឿ ​និង​ប្រតិបតិ្ត​តាម​សាសនា​រៀងៗ​ខ្លួន​ដោយ​ពុំ​ខ្វល់​ខ្វាយ​អ្វី​ទាំង​អស់​ ។​ ​