មន្រី្ត​ជាន់ខ្ពស់​ក្រសួង​វប្បធម៌​ ស្នើ​យុវជន​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​

122

ភ្នំពេញ ៖ ​ ក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីពី​ការ​បើក​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស ​ឆ្នាំ​ទី​៥ ​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ​៣​មីនា លើក​ទី​២១, ​ឯកឧត្តម ​សំរាំង កំសាន្ត ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​បាន​ស្នើ​ដល់​យុវជន​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​, នាទី​សី្ត​ការ​ក្រសួង ព្រឹក​ថ្ងៃទី​១៥ កុម្ភៈ ២០១៩​នេះ​។

ឯកឧត្តម បន្តថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឱ្យមាន​មហោស្រព​សិល្បៈ​យុវជន​ប្រចាំឆ្នាំ​ ដើម្បី​បណ្ដុះ​គំនិត​ពួកគេ​ឱ្យ​ចេះ​ស្រឡាញ់ ​លើកកម្ពស់​ និង​ថែរក្សា​វប្បធម៌​ខ្មែរ​ឱ្យ​កាន់តែ​គង់វង្ស​។

ជាមួយគ្នា​នោះដែរ​ ឯកឧត្តម ឡុង ប៊ុណ្ណា​សេរី​វ​ឌ្ឍ ​បាន​លើកឡើងថា ​គោលបំណង និង​សំណូមពរ​ នៃ​ការ​បើក​មហោស្រព​នេះ​ មាន​គោលដៅ​លើកស្ទួយ​ ការអប់រំ ផ្សព្វផ្សាយ ​ចំណេះដឹង​សិល្បៈ​វប្បធម៌ ​ដើម្បី​បុព្វហេតុ​អភិរក្ស ​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ រូបភាព​សិល្បៈ ​ដែល​ត្រូវ​ប្រកួតប្រជែង​ត្រូវ​បាន​កំណត់​។

សូមបញ្ជាក់ថា ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស ​ឆ្នាំ​ទី​៥ ​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ​៣ មីនា លើក​ទី​២១ នឹង​ប្រារព្ធ​ពិធី​បើក​នៅ​ថ្ងៃទី​២០​ ខែ​កុម្ភៈ ២០១៩​ខាង​មុខនេះ ក្រោម​វត្តមាន​លោកជំទាវ​ ភឿង ស​កុ​ណា រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ និង​ប្រកាស​លទ្ធផល និង​សម្ដែង​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ លើក​ទី​២១ នៅ​ថ្ងៃ​ពុធ ទី​០៦​ ខែមីនា ឆ្នាំ​២០១៩ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​ម​ហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្រី្ត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕