Manchester United ទំលាក់ Chelsea ពី FA Cup ធ្វើ​ឲ្យ​កៅអី​គ្រូ​បង្វឹក Chelsea ​កាន់តែ​ក្ដៅ​

107

បាល់ទាត់៖ ​ពីរ​គ្រាប់​របស់ Ander Herrera និង Paul Pogba​ បាន​នាំ​ក្រុម​បិសាច​ក្រហម Manchester United ឡើង​វគ្គ 8ក្រុម​ចុងក្រោយ FA Cup ក្រោយយកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​តោ​ខៀវ Chelsea 2-0 នៅ Stamford Bridge​

​​Manchester United ដែល​ចាញ់​តែមួយ​ប្រកួត​គត់​ក្នុងចំណោម 13ប្រកួត​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​បណ្តោះអាសន្ន Ole Gunna Solskjaer បាន​ឡើង​វគ្គ 8ក្រុម​ចុងក្រោយ FA Cup ប្រាំ​រដូវ​កាល​ជាប់​គ្នា​។​ ​ខ្សែបំរើ​អេ​ស្ប៉ា​ញ Ander Herrera គឺជា​អ្នក​នាំ​បង្កើត​ការនាំ​មុខ​អោយ​ក្រុម​ភ្ញៀវ Manchester United នៅ​នាទី​ទី31 មុន​ពេលដែល​ខ្សែបំរើ​បារាំង Paul Pogba​ តែ​ត​មួយ​គ្រាប់​ទៀត​មុន​ចប់​វគ្គ​ទីមួយ​។ ​ចប់​ការប្រកួត Manchester United យកឈ្នះ​នៅផ្ទះ Chelsea 2-0 បានធ្វើអោយ​កៅអី​គ្រូបង្វឹក Chelsea, Maurizio Sarri​កាន់តែ​ក្តៅ​។

​​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី Maurizio Sarri​ ដែល​មក​ជំនួស​តំណែង​លោក Antonio Conte មុន​បើក​រដូវ​កាល​នោះដឹកនាំ Chelsea មិន​ចាញ់​ឡើយ 18ប្រកួត​ដំបូង តែ​រាប់​ពីថ្ងៃ​ទី1 ខែមករា​ឆ្នាំ​ថ្មី​នេះ Chelsea ឈ្នះ​តែ 6ប្រកួត​គត់​ក្នុងចំណោម 12ប្រកួត​។ ​សំរាប់ Manchester United វិញ នឹង​បន្ត​ឡើង​វគ្គ 8ក្រុម​ចុងក្រោយ FA Cup ដោយ​នឹងត្រូវ​ជួប​ជាមួយ Wolverhampton

អត្ថបទ​៖​នាង សុភា​វុ​ធ