លោក​​ Kim ​​នឹងធ្វើដំណើរ​​​​​​តាមរថភ្លើងទៅប្រទេស​វៀតណាម​​​​​ដែលជំនួបកំពូល​​នឹង​ធ្វើឡើងនៅ​ផ្ទះសំណាក់​រដ្ឋាភិបាល ​​​

100
North Korean leader Kim Jong Un waves from a train in Beijing, China, in this photo released by North Korea's Korean Central News Agency (KCNA) on January 10, 2019. KCNA via REUTERS

កូរ៉េខាងជើង​៖ ​​ប្រទេស​វៀតណាម​កំពុង​រៀបទទួល​​​​​​​មេដឹកនាំ​​កូរ៉េខាងជើង​​​លោក Kim Jong Un ​​ដែល​នឹង​​​​មកដល់​ប្រទេស​វៀតណាម​តាម​រថភ្លើង​​​សម្រាប់ជំនួប​កំពូល​​របស់លោក​​​ក្នុង​ទីក្រុង​ហាណូយ​សប្ដាហ៍ក្រោយ ​​ជាមួយ​លោក​ Donald Trump ប្រធានាធិបតី​អាមេរិក  ​នេះ​បើយោងតាម​ប្រភព​ចំនួន​២​ ​នៅផ្ទាល់​នឹង​​​​​​គម្រោង​​រៀបចំសន្តិសុខ​​​​​និង​​ភស្តុភារ​​​​ដែល​ប្រាប់សារព័ត៌មាន​ ​​រ៉យទ័រ ​​កាលពីថ្ងៃពុធ​។​​​​​​​​​​​

លោកគីម នឹង​ចំណាយ​ពេល​យ៉ាង​ហោចក៏​២​ថ្ងៃ​កន្លះ​ដែរ​ ក្នុង​ការ​ធ្វើ​ដំណើរ​ចម្ងាយ​រាប់​ពាន់​គ.ម​ឆ្លង​កាត់​ប្រទេស​ចិន​តាម​រថភ្លើង ​ចេញ​ពី​រដ្ឋធានី​ព្យុង​យ៉ាងរបស់​កូរ៉េខាង​ជើង មក​កាន់​ប្រទេស​វៀតណាម ​ដែលនេះ​មាន​ន័យ​ថា ​លោក​គីម នឹង​ត្រូវ​ចេញ​ដំណើរ​នៅ​ក្នុង​សប្តាហ៍​នេះ ​សម្រាប់​គម្រោង​ការ​មក​ដល់​របស់​លោកនៅថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ខាង​មុខ​។

​​​​ដោយឡែក​ ​​ប្រភព​​ចំនួន៣​​​ផ្សេងទៀត​ ដែលនៅផ្ទាល់នឹ​ងការរៀប​ចំ​​​កិច្ចប្រជុំ​​ ​​នេះ​ ​ បាននិយាយថា​ ​​​​​ទីតាំង​​​ដែល​ត្រូវបាន​សម្រេច​ជ្រើសយក​​សម្រាប់ជំនួប​​​​រវាង​មេដឹកនាំ​ទាំង២​ ​គឺ​ ​នៅផ្ទះសំណាក់​​​រដ្ឋាភិបាល​ ​​​​ជាអគារ​រដ្ឋាភិបាល​សម័យ​អាណានិគម ​​​​នៅកណ្ដាល​ទីក្រុង​ហាណូយ​។​​​​​

​​​ប្រភព២ ក្នុងចំណោម​ប្រភព​ទាំងនោះ​ ​​បានបន្ថែមថា សណ្ឋាគារ​ Metropole Hotel  ​ ​​​​​នៅ​ទល់មុខ​នឹង​​ផ្ទះសំណាក់រដ្ឋាភិបាល ​ នឹងធ្វើជា​ទីតាំង​​ជំនួយ​​សម្រាប់​​កិច្ចប្រជុំកំពូលនេះ​ ​ ​ ។ ​​​

​​ ​១​ក្នុងចំណោម​​ប្រភ​ទាំងនោះ ​បាននិយាយថា​​  ​​លោក Kim  ​​អា​ច​នឹង​ស្នាក់​នៅ​ក្នុង​​​​​សណ្ឋាគារ​ ​​ មេលីយ៉ា​​ (Melia hotel) អំឡុងដំណើរទស្សនកិច្ច​​របស់លោក​ ​​ ។​​​​​​​​​ ​​

​ ​លោក​ នាយករដ្ឋមន្ត្រី​​វៀតណាម ​​​​​ង្វៀន​​សួន​ ភុក (​Nguyen Xuan Phuc)​​ បានប្រាប់​គណកម្មការ​​រៀបចំជំនួបកំពូល កាលពីថ្ងៃអង្គារថា សន្តិសុខ​​​អំឡុងជំនួប​នេះ ​​​គឺ​ជាអទិភាពចម្បង​​ ៕