អ្នក​បោះ​ពុម្ព​អាវយឺត​វៀតណាម​យក​រូប​មុខ​លោក ​Kim និង​លោក Trump ដាក់​លើ​អាវុធ​យឺត

181

វៀតណាម៖ នៅ​ក្នុង​ជំនួបកំពូល​ដែល​នឹង​ធ្វើឡើង​ក្នុង​ទីក្រុង​ហាណូយ ជាទី​ដែលដង​ផ្លូវ​នានា​ត្រូវ​បាន​រៀប​ចំ​សណ្ដាប់ធ្នាប់ ការងារ​ធុរកិច្ចចាប់ពីបាររហូតដល់​ជាងកាត់សក់ កំពុងចាប់​អារម្មណ៍​ខ្លាំង​ទៅលើ​ជំនួប​កំពូល ដែល​នឹង​មកដល់​នៅ​ថ្ងៃ​ទី​២៧ និង​២៨ ខែ​កុម្ភៈ រវាងលោក​ប្រធានាធិបតីអាមេរិក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un​

អ្នក​បោះពុម្ព​រូបភាព​លើ​អាវយឺត លោក ទ្រុង តា​ញ់​ឌូ បាន​និយាយ​ថា មិន​ចាំ​បាច់​និយាយ​ពី​លោក Trump ទេ លោក​ជា​បុរស​អស្ចារ្យ​ស្រាប់​ទៅ​ហើយ ប៉ុន្តែយើង​គួរតែ​លើក​ទឹក​ចិត្ត​លោក Kim ឲ្យ​បាន​ច្រើន​ ដើម្បី​ជំរុញ​ឲ្យ​លោក​បោះបង់ចោល​ភាព​ផ្ដាច់ការ​របស់​លោក ចំពោះ​ប្រជាពលរដ្ឋ​របស់​លោក​។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ដាក់​រូបលោក​នៅ​លើ​អាវយឺត។ អាវយឺតរបស់​លោក​ ឌូ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំងពី​បណ្ដាមហាជន​ទូទៅ​ ក៏ដូចជា​ភ្ញៀវ​ទេសចរនៅ​តាមដង​ផ្លូវ​នានា និង​តាម​តូប​មួយ​ចំនួននៅទីផ្សារ​ក្នុងទីក្រុង​ហាណូយ។​

លោក ​ឌូ និយាយ​ថា លោក​បាន​លក់​អាវយឺត​ ដែល​បោះពុម្ព​ឡើង​យ៉ាង​ពិសេស​អស់​ជាង ៣០០​អាវ។ អាវយឺត​របស់​លោក​ត្រូវ​បាន​បោះពុម្ព​ឡើង ដោយ​មាន​រូប​មុខ​លោក Kim និង​លោក ​Trump នៅ​ជាមួយ​គ្នា​នៅ​ពី​លើ​ពាក្យ​ថា សន្តិភាព ​ឬ “PEACE”

អត្ថបទ៖ សុខ​មាន