ក្រុម​ជំនាញ​សិទ្ធិមនុស្ស UN​៖ ឧក្រិដ្ឋកម្ម​សង្គ្រាម​បង្កឡើង​ដោយ​ភាគី​ទាំងអស់​នៅ​ក្នុង​សង្គ្រាម​យេមែន

157

យេមែន៖ ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឧក្រិដ្ឋកម្ម​សង្គ្រាមអាច​នឹង​បង្កឡើង​ ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ជម្លោះ​ក្នុង​សង្គ្រាម​យេមែន​។

​ក្នុង​របាយការណ៍​ដំបូង​គេ ពួកគេ​បាន​ចោទប្រកាន់​កង​កម្លាំង​រដ្ឋាភិបាល​យេមែន, កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីតដែល​គាំទ្រ​ពួកគេ និង​ក្រុម​ចលនា​ឧទ្ទាម​ហ៊ូ​ធីថា​បាន​ធ្វើ​រឿង​តិចតួច​ណាស់ ដើម្បី​បញ្ចៀស​ផុត​ពី​គ្រោះថ្នាក់​ ដល់​ជន​ស៊ីវិល​ក្នុង​កម្រិត​ទាប​បំផុត​។​ ពួកគេ​ចង់​សំដៅ​លើ​ការ​ទម្លាក់​គ្រាប់បែក និង​ការ​ផ្លោង​គ្រាប់​កាំភ្លើង​ធំ​មក​លើ​សាលារៀន, មន្ទីរពេទ្យ និង​ផ្សារ ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត​។​ ពួកគេ​បាន​ធ្វើ​ការព្រមាន​ផង​ដែរ​ថា ការ​បិទ​ច្រក​តាម​ទឹក និង​អាកាស​របស់​កងកម្លាំង​ចម្រុះ អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផង​ដែរ​។​ សូម​បញ្ជាក់​ថា ក្រុម​ជំនាញ​សិទ្ធិមនុស្ស​ទាំងនេះ នឹង​បង្ហាញ​របាយការណ៍​របស់​ពួកគេ​ ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិនៅ​ខែ​ក្រោយនេះ​៕
អត្ថបទ៖ សារ៉ាត់