Messi ហ្វឹកហាត់​ត្រៀម​តទល់​នឹង Real Madrid ជើង​ទី​២ ខណៈ​ Valverd​ គំរប់​ការ​ដឹក​នាំ Barcelona ប្រកួត​ទី​១០០

96

បាល់ទាត់៖ ​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ប្រធាន​ក្រុម Lionel Messi នឹង​មិត្ត​រួម​ក្រុម Barcelona បាន​ចេញ​មក​ធ្វើ​ការ​ហ្វឹក​ហាត់​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការប្រកួត​ជើង​ទី​២ នៃ​ពានរង្វាន់ Copa del Rey នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​គូ​សត្រូវ Real Madrid ក្នុង​កីឡដ្ឋាន Santiago Bernabeu​

​​ក្រុម​ទាំង២ ធ្លាប់​បាន​ជួប​គ្នា​ហើយ​កាល​ជើង​ទី​១ ដែល​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើគ្នា 1-1 នៅ​ពេល​លេង​លើ​ទឹកដី Nou Camp ប៉ុន្តែ​ថ្មីៗ​នេះ Messi បាន​វិល​មកវិញ​ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​ឯក ក្រោយ​ស៊ុត​បាន hat-trick ជា​លើក​ទី​៥០ ក្នុង​អាជីព ​បន្ទាប់ពី​បាន​យកឈ្នះ Sevilla ​ដោយ​លទ្ធផល 4-2 នឹង​ជា​គ្រាប់​ទី​៣៣ នៃ​ការប្រកួត​ទាំង ៣២​ប្រកួត​គ្រប់​ក្រប​ខណ្ឌ​នា​រដូវ​កាល​នេះ​។​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​ គឺជា​ការដឹកនាំ​ក្នុង​ការ​ប្រកួត​លើក​ទី១០០ របស់​គ្រូ​បង្វឹក​លោក Ernesto Valverd ​ដែល​លោ​ក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ នឹង​ឈ្នះ​ពាន​លើក​ទី៤ ចាប់​តាំង​មក​ជំនួស​តំណែង​លោក Luis Enrique កាល​ឆ្នាំ២០១៧ មក ស្រប​ពេល​ដែល Barcelona ចង់​ឈ្នះ​ពាន Copa del Rey ជា​លើក​ទី៥ ផ្ទួនៗ​គ្នា​ផង​ដែរ​។

ហើយ​សម្រាប់​ក្រុម​ដែល​ទទួល​បាន​ជ័យជំនះ​នៅ​រាត្រី​នេះ ​នឹង​ទៅ​ជួប​ជាមួយ​ក្រុម Valencia រឺ​ក៏​ក្រុម Real Betis នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ​អ្វី​ដែល​មិន​អាច​រំលង​បាន​ទៀត​នោះ​គឺ​ក្រុម​ទាំងពីរ Real Madrid និង Barcelona នឹង​ត្រូវ​ជួប​គ្នា​ម្តង​ទៀត​នៅ​ក្នុង​ជំនួប El Clasico​ នៅ​ក្រប​ខណ្ឌ La Liga ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ