ឃៀង ម៉េង​ហ៊ួ៖ មាន​កត្តា ២​ចំណុច​ជំរុញ​ឲ្យ​កម្ពុជា​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF U22

352

បាល់ទាត់៖ ទោះបី​មិនបាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ទទួល​បាន​ត្រឹម​លេខ​៤ ក្នុង​ព្រឹត្តិការណ៍ AFF U22 Championship 2019 ក៏​ពិត​មែន តែ​យុវជន ឃៀង ម៉េង​ហ៊ួ បាន​សម្ដែង​នូវ​មោទនភាព​ជា​ខ្លាំង ចំពោះ​ក្រុម​ទាំង​មូលដែល​ធ្វើ​បាន​ល្អ​តាំងពី​ប្រកួត​ដំបូង រហូតដល់​ប្រកួត​ចុងក្រោយ ពិសេស​គឺ​បាន​បង្ហើប​នូវ​កត្តា ២​ចំណុច ដែល​ជំរុញ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ២២​ឆ្នាំ​កម្ពុជា ​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង​ដែរ។​

យុវជន​ដ៏​លេចធ្លោ​មកពី​ ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​រូប​នេះ​បាន​បញ្ជាក់​ថា មុន​ចាប់ផ្ដើម​ការប្រកួតក្រុម​ខ្លួន​មាន​ជំនឿ​ចិត្ត​ខ្លះ​ៗ ក្នុង​ការ​ប្រជែង​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ តែ​ក្រោយ​ឆ្លងកាត់​ប្រកួត​បើកឆាក បាន​ធ្វើ​ឲ្យ​ក្រុម​ទាំងមូល​កាន់​តែ​មាន​ជំនឿ​ចិត្ត​ថែមទៀត។ ចំពោះ​កត្តា​សំខាន់​បំផុត ម៉េង​ហ៊ួ បាន​ចាត់​ទុក​គឺ​ផ្ដើម​ចេញ​ពី​គ្រូ​បង្វឹក ក្រោម​ការដឹកនាំ​របស់​លោក Felix លោក​បាន​ខិតខំ និង​ផ្ដល់​យុទ្ធសាស្ត្រ​ជាច្រើន ដែល​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់​មាន​កម្លាំងចិត្ត និង​ខិតខំ​តស៊ូ​គ្រប់ការ​ប្រកួត​ទាំងអស់។​ កត្តា​សំខាន់​មួយទៀត​គឺ​ក្រោយ​ក្រុម U22 កម្ពុជា​យកឈ្នះ U22 ម៉ាឡេស៊ី បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង​មាន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង ក្នុង​ការ​សម្លឹង​រក​កៅអី​វគ្គ​បន្ដ ហើយ​អ្វីៗ​ពិតជា​បាន​សម្រេចដូច​ការ​តាំង​ចិត្ត​ពិតមែន ត្បិត​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ត្រូវ​ចាញ់​ក្រុម U22 ថៃដោយ​កាត់​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់​សេចក្ដី ៥៣ ក្រោយ​ឆ្លងកាត់​ការប្រកួត ១២០​នាទី​ស្មើគ្នា ០០ ក៏ដោយ​។ ប៉ុន្តែ​យ៉ាងណា ម៉េង​ហ៊ួ បាន​ចាត់​ទុក​នេះ​គឺជា​ជោគជ័យ​មួយ ដើម្បី​ជំរុញ​ភាព​ខ្លាំង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុ​ជានា​ថ្ងៃ​អនាគត។​

គួរ​បញ្ជាក់​ថា សម្រាប់​យុទ្ធនា​ការ​ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់ AFF U22 Championship 2019 កម្ពុជាបាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ប្រកួត​ចុងក្រោយ​ចាញ់ U22 វៀតណាម ១០។ សរុប​មក​ក្នុង​មួយ​ព្រឹត្តិការណ៍​នេះ គឺ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ឆ្លងកាត់ ៥​ប្រកួត ដោយ​លទ្ធផល​រួមមាន​ឈ្នះ​ម៉ាឡេស៊ី ១, ឈ្នះ​មី​យ៉ាន់​ម៉ា ២០ និង​ចាញ់​ក្រុម​ជើងឯក​ឥណ្ឌូនេស៊ី ២០ ដែល​ជា​ប្រកួត​ក្នុង​ពូ​ល និង​ចាញ់​ថៃក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៥៣ និង​ចាញ់​វៀតណាម​ក្នុង​ជំនួប​ដណ្ដើម​លេខ​៣ ដោយ​លទ្ធផល ១០៕