ក្នុង​ខួប​២០​ឆ្នាំ​៖ កងទ័ពជើងគោក​ប្តេជ្ញា​ការពារ​ព្រះមហាក្សត្រ និង​រដ្ឋាភិបាល​ស្របច្បាប់​

164
Cambodian soldiers ride atop their tanks during a parade at Brigade Number 70 headquarters in Phnom Penh on October 13, 2009. The Cambodian military celebrated the 15th anniversary of the establishment of Brigade Number 70 in a ceremony attended by Prime Minister Hun Sen and thousands of soldiers. AFP PHOTO/TANG CHHIN SOTHY (Photo credit should read TANG CHHIN SOTHY/AFP/Getty Images)

ភ្នំពេញ៖ កងទ័ព​នៃ​កង​យោធពល​ខេមរភូមិន្ទ ប្តេជ្ញា​ការពារ​ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

នេះ​ជា​ប្រសា​ស​ន៏​របស់​ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ឆេង នាយសេនាធិការ​ង នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ព​ជើ​គោក ក្នុង​ពិធី​ផ្សព្វផ្សាយ​អភិក្រម​ទាំង​៥ បាវចនា​២ និង​បញ្ញត្តិ ១០​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កុ​ម្ភៈ ឆ្នាំ ២០១៩ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក ក្នុង​ខេត្តកំពង់ស្ពឺ ឯកឧត្ដម ឈុន ឆេង​នាយសេនាធិការ​ង នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ព​ជើ​គោក បានបញ្ជាក់​គោលបំណង​ នៃ​ការ​ផ្សព្វផ្សាយ​នាពេលនេះ ជា​សារ​ដែលមាន​សារៈ​ប្រ​យោ​ជ​ន៏​ដល់​កងយោធពល​ខេមរភូមិន្ទ​អនុវត្ត​ន៏​មាន​ប្រសិទ្ធ​ខ្ពស់ ចំពោះ​ភារកិច្ច​ឲ្យ​បាន​កាន់តែ​ល្អ​សម្រាប់​ជា​ប្រ​យោ​ជ​ជាតិ និង​ប្រជាជន ។

​​នៅ​ក្នង​ឱកាស​នោះដែរ ឯកឧត្តម ឈុន ឆេង បាន​គូស​បញ្ជាកជូន នាយ ពលទាហាន រួម​មាន​អភិក្រម​៥ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់។ បាវចនា ២ កំណែរ​ទម្រង់​ផ្ផៃ​ក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ជំហរ​រក្សា​អធិបតីភាព និង​បញ្ញត្តិ ១០​ចំណុច​សំខាន់ៗ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​៖ ត្រៀមខ្លួន​ជាស្រេច​ការពារ​អធិបតេយ្យភាព​ជាតិ រួមជាមួយ​កម្លាំង​ផ្សេងទៀត​រក្សា​សន្តិភាព ស្ថិរភាព នយោបាយ ទប់ស្កាត់​អំពើរ​អសកម្ម គ្រឿង​ញឿ​ន ចោរកម្ម និង​ចូលរួម​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​តម្លៃ​ណាក៏ដោយ មិនត្រូវ​អោយគេ​បំផ្លាញ​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក​នោះទេ​។

ប្រឆាំង​ភេរវកម្ម វាយ​កម្ទេចចោល​អោយទាន់​នូវ​ឧបាយកល​បដិវត្ត​ពណ៌ ជាដើម ហើយ​កងទ័ព​ត្រូវ​ដើរតួនាទី កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង កសាង​បរិយាកាស​ល្អ​ជាមួយ​ប្រទេស ជិតខាង ។​

ឯកឧត្តម​បាន​បន្តទៀតថា សុខសន្តិភាព ស្ថេរភាព​គឺជា​ឱកាស​ដល់​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​អភិវឌ្ឍ​ន៏​ប្រទេសជាតិ ។ ឯកឧត្តម ឈុន ឆេង បាន​បន្ថែមទៀតថា​តួនាទី​កងយោធពល​ខេមរភូមិន្ទ​នៅតែ​ជា​កម្លាំង​ស្នួល​ក្នុង​កិច្ចការពារ​ពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ប្រសូត្រ​ចេញ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ការផ្តល់​ទំនុកចិត្ត​ភាគច្រើន​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្តម ឈុន ឆេង បាន​សង្កត់ធ្ងន់ថា កងទ័ព​គឺជា​ឆ្អឹងខ្នង​របស់​ប្រទេសជាតិ ដូចនេះ​កងទ័ព​ត្រូវ​ប្តេជ្ញា​អនុវត្ត​ន៏​ឲ្យ​បាន​ម៉ិ​ង​ម៉ាត់​រាល់​បទបញ្ជា​របស​រាជរដ្ឋាភិបាល ក្រសួង​ការ​ជាតិ អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​បទបញ្ជា​មេបញ្ជាការ​កង​ទ័​ជើងគោក​បានដាក់ចុះ ប្រឆាំង​ដាច់ខាត​រាល់​គំនិត​ដែលមាន​ចរិត​ញុះញុង និង​កំទេចចោល​រាល់​សកម្មភាព ឬ​ជន​ទាំងឡាយណា​មានគំនិត​នាំមក​នូវ​បដិវត្ត​ន៏ បង្ក​អសន្តិសុខ ដល់​សង្គមជាតិ និង​បំផ្លាញ​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​៕​