ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ នៅមាន​កំណត់ ខណៈ​ចំនួន​អ្នកប្រើប្រាស់​ចេះតែ​បន្ត​កើនឡើង

341

ភ្នំពេញ ៖ ​អគ្គនាយក​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ ថ្លែង​ឲ្យ​ដឹងថា​ ពាក់ព័ន្ធ​ការ​ផ្គត់ផ្គង់​ទឹកស្អាត​រាជធានី​ភ្នំពេញ ​នៅ​មិនទាន់ ឆ្លើយតប​នឹង​តម្រូវការ​នូវឡើយ ​ខណៈដែល​ប្រភព​នៃ​ការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​មាន​កំណត់ ចំណែក​ចំនួន​នៃ​អ្នកប្រើប្រាស់​ចេះតែ​បន្ត​កើនឡើង ។

ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​ព័ត៌មាន BTV តាមរយៈ​ទូរស័ព្ទ នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ នេះ​ថា ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ ក្នុង​មួយឆ្នាំៗ​បាន​ពង្រីក​ការចែក​ចាយ​ទឹក ​តាមរយៈ​ការរៀបចំ​បំពង​មេ ចំនួន​២០០​គីឡូម៉ែត្រ និង​ត​បណ្តាញ​បំពង់​ចូល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​មិន​ក្រោម​២​ម៉ឺន​កុង​ទ័​រ​នោះឡើយ ​ដែល​បញ្ហា​នេះ​ធ្វើ​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ជួប​នឹង​បញ្ហា​ខ្លះៗ​ដូចជា​ ទឹកធ្លាក់​ចុះខ្សោយ នឹងមិន​មាន​ទឹក​ប្រើប្រាស់​ដល់​ជាន់​ទី​១ ឬ ​ទី​២ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ច្រើន​ដូចជា​នៅពេល​ព្រឹក ឬ​ នៅពេល​ល្ងាច​ជាដើម ។

ឯកឧត្តម បន្ត​ឲ្យ​ដឹងថា ​ដើម្បី​បំពេញបន្ថែម​នៅក្នុង​តម្រូវការ​នេះ បច្ចុប្បន្ន​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុង​ភ្នំពេញ​បាន​កំពុង​ជំរុញ​ការសាងសង់​រោងចក្រ​ ចម្ការមន ​ ដែល​មាន​កំលាំង​ប្រព្រឹត្តិកម្ម ​ផលិត​ទឹកស្អាត​បាន​ចំនួន ៥២​ពាន់​ម៉ែត្រ​គីប ​ក្នុង​១​ថ្ងៃ​បន្ថែមទៀត ​ដើម្បី​បំពេញ​បន្ថែម​ទៅនឹង​តម្រូវការ​ផ្គត់ផ្គង់ ​ទឹកស្អាត​ប្រចាំថ្ងៃ ក្នុងនោះ ​គម្រោង​នេះ​ គ្រោង​បញ្ចប់​ ការសាងសង់​រួចរាល់ នៅ​ចុងឆ្នាំ ២០១៩ ខាងមុខនេះ ​តែ​ទោះបី​រោងចក្រ​រោងចក្រ​ចម្ការមន​បាន​ដាក់​ឲ្យ​ប្រើប្រាស់​យ៉ាងណាក៏ដោយ តម្រូវការ​ខ្វះខាត​ក្នុង​ការ​ផ្គង់​ផ្គង់ ​គឺ​នៅ​មាន​កំណត់​ដដែល ។

ឯកឧត្តម ស៊ឹម ស៊ីថា បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ ដើម្បី​ជំរុញ​ឲ្យ​ឆ្លើយតប​តាម​តម្រូវការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ រដ្ឋាករ​ស្វ័យ​ត​ក្រុងភ្នំពេញ ​បាន​កំពុង​ដាក់​ឲ្យ​ដេញថ្លៃ ​សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​ចំនួន​២​ផ្សេងទៀត ​នៅ​បាក់​ខែង ​ក្នុង​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត ​បាន​ចំនួន ៤០​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ ​ក្នុងនោះ​សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ថ្មី​នេះ​ រដ្ឋាករ​ស្វ័យ​ត​ក្រុងភ្នំពេញ​មាន​ថវិកា​រួចរាល់​ហើយ​ លើ​គម្រោង​សាងសង់​ប្រមាណ​ជិត ៣០០​លាន​ដុល្លារ​អាមេរិក ​ ក្រោម​គម្រោង​កម្ចី​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​ និង​ពី​ធនាគារ​អឺរ៉ុប ​ក្រោយពី​ដេញថ្លៃ​រួច​នឹង​អាច​ចាប់​ផ្តើម​សាងសង់ ក្នុង​ខែតុលា ​ឆ្នាំ​២០១៩ ខាងមុខនេះ​ ក្រោម​ផែនការ​នៃ​ការសាងសង់​រយៈ​៣ ឆ្នាំ ៦​ខែ ទើប​រួចរាល់​ជា​ស្ថាពរ ៕