ឯកឧត្តម​ហ៊ុន ម៉ា​នី ជួប​ជាមួយ​មន្ត្រីរាជការ​ជា​ស្ត្រី ​ព្រមទាំង​អ្នកគ្រូ​ ​​ក្នុង​ទិវា​អន្តរជាតិ​នារី​៨​មីនា​ នៅខេត្តកំពង់ស្ពឺ

79

កំពង់ស្ពឺ ៖ ​ឯកឧត្តម​ហ៊ុន ម៉ា​នី សមាជិកសភា​មណ្ឌល​កំពង់ស្ពឺ បាន​ជួប​សំណេះ សំ​ណា​ល​ជាមួយ​មន្ត្រីរាជការ​ជា​ស្ត្រី ព្រមទាំង​អ្នកគ្រូ​ នៃ​ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ​ក្នុង​ទិវា​អន្តរជាតិ​នារី​៨​មីនា ​ខួប​លើក​ទី​១០៨​ក្រោម​ប្រធានបទ​«លើក​កម្ពស់​សមភាព​យេនឌ័រ ​និង​ការ​គាំពារ​សង្គម​ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​» កាលពី​ថ្ងៃទី​៥​ខែមីនា​ម្សិលមិញ​នេះ។

ឆ្លៀតឱកាស​នោះដែរ ​ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​ពាំនាំ​ ការ​សួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ ជា​ពិសេស​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ ​អ្នកគ្រូៗ ​និង​ប្រជាពលរដ្ឋ​ទាំងអស់​នៃ​ស្រុក​ឧ​ត្តុ​ង្គ ​ខេត្តកំពង់ស្ពឺ​។

ឯកឧត្តម មលើកឡើងថា ស្ត្រី​មាន​តួ នាទី​សំខាន់​ក្នុង​ការ​ចូលរួម​កសាង​សង្គម​គ្រួសារ ​និង​សេដ្ឋកិច្ចជាតិ​ មានការ​រីក ចម្រើន​។​ឯកឧត្តម​ បានបញ្ជាក់​ទៀតថា ​នៅក្នុង​ចលនា​រណសិរ្ស​២​ធ្នូ កម្លាំង​ស្ត្រី ជា ​កម្លាំង​មួយ​ដ៏​មុត​ស្រួច ​កម្លាំង​ក្នុងការ ​ចូលរួម​រំដោះ​ប្រទេស​ជាតិ ​និង​អភិវឌ្ឍ​ប្រទេស​មានការ​រីកចម្រើន​មកដល់​បច្ចុប្បន្ន​។

ឯកឧត្តម ហ៊ុន ម៉ា​នី បានបន្ដ​ទៀតថា​,​ក្នុងនា​ម​ជា​តំណាងរាស្ត្រ​ឯកឧត្តម ​និង​លោកជំទាវ​ ឡោក ​ខេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​សហកា​រ ​ជាមួយ​អង្គការ​យូ អ៊ិន​វ៉ូ​មែន ធ្វើ​យុទ្ធនា​ការបញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​គឺ​យុទ្ធនាការ​បំពាក់​បូព៌​ទឹកក្រូច​ នៅ​ថ្ងៃទី​២៥ ខែ វិច្ឆិកា រៀង​រាល់ឆ្នាំ ។​ព្រោះ​ស្ត្រី​គឺជា​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ជាង​បុរស​ នៅក្នុង​សង្គម​ទូទាំង​ពិភពលោក​ហើយ​ស្ត្រី​ជា​ជន​ងាយ​រងគ្រោះ​ជាងគេ​ នៅក្នុង​ដំណាក់កាល​ប្រទេស​មាន​សង្គ្រាម​។​នយោបាយ​ឈ្នះ ឈ្នះ​២០​ឆ្នាំ​ ចុងក្រោយ​ដែល​បាន​បញ្ចប់​សង្គ្រាម​ដោយ​មិនមាន ​ការផ្ទុះអាវុធ ​ដែល​សម្តេច​អគ្គ​មហា សេនា ប​តី​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ជា​អ្នក​នាំមក​នូវ​សន្តិភាព​ពេញលេញ​ជូន​ប្រទេសជាតិ​។

ជាមួយគ្នា​នោះដែរ​ឯកឧត្តម ​លី សុន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន​ ប្រធានរដ្ឋសភា​ មាន​ប្រសាសន៍ថា​,​នៅ​គ្រប់​ដំណាក់កាល​នៃ​ការ ​កសាង​អភិវឌ្ឍ​ប្រទេសជាតិ ​និង​ការ​អភិវឌ្ឍ ​សេដ្ឋកិច្ច​ដែល​មាន​ការរីកចម្រើន​គឺ​សុទ្ធតែ​ មានការ​ចូលរួម​ពី​សំណាក់​ស្ត្រី​ ដែល​ពុំ​អាច​ខ្វះ​បាន​ឡើយ​។ ​ សង្គម​កម្ពុជា ​បាន​ឲ្យ​គុណ​តម្លៃ​លើ​ស្ត្រី​ជាមុន ​រាជរដ្ឋាភិបាល​បាន​លើកកម្ពស់​សមភាព​យេនឌ័រ​ ស្ត្រី​និង​សន្តិភាព ៕